ឆ្លងចរន្តអគ្គិសនីឆាបឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅនៅចាក់អង្រែ

​ភ្នំពេញ ៖ មានរថយន្តមិនចាំម៉ាកមួយគ្រឿងធុនធំដឹកអីវ៉ាន់សំពីងសំពោង កម្ពស់ខ្ពស់ពេកបើកមិនប្រយ័ត្នបណ្តាលឱ្យទាក់ខ្សែភ្លើងដែលដាក់ទទឹងថ្នល់ដាច់ឆ្លងចរន្តអគ្គិសនី បង្កឱ្យ​មានអណ្តាត ភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង​១២ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ​ទី២៥ ខែ​កញ្ញា ​ឆ្នាំ២០១៨  ត្រង់ចំណុចជិតសាលារៀន អាយ អាយ ស៊ី តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​។ 

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងមានរថយន្តធុនធំធ្វើដំណើរពីតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង ​មិនចាំម៉ាកដឹកកម្ពស់ខ្ពស់ពេក បណ្ដាលឱ្យទាក់ខ្សែភ្លើងដាច់នឹងឆ្លងចរន្តអគ្គិសនីឆាបឆេះនៅបង្គោលភ្លើងលេខ ប.ត518.102 ហើយរថយន្ត បង្កព្យាយាមបើករត់បាត់​។ 

​ពេលនោះបង្កឱ្យមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅផ្ទះប្រជាពលរដ្ឋមួយចំនួននៅក្បែនោះ ​បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ចទំនាក់ទំនងទៅខាងអគ្គិសនីបិទភ្លើង និងទាក់ទងទៅឡានទឹកឱ្យមកបាញ់និង ប្រជាពលរដ្ឋយកបំពុងមកបាញ់អស់ជាច្រើនបំពង់នៅមិនរលត់។

បន្ទាប់មកខាងអគ្គីសនីបានបិទភ្លើង ប្រជាពលរដ្ឋបានទាយទុយយោ ទឹក មកបាញ់ឲ្យរលត់ជាស្ថាពរ ទៅវិញនៅវេលាម៉ោង១យប់ថ្ងៃ ខែ ឆ្នាំដដែល ហើយក៏មានឡានទឹកមកដល់តែបានរលត់ទៅហើយដោយសារប្រជាពលរដ្ឋនាំគ្នាបាញ់ពន្លត់៕

adverise with khmeread