adverise with khmeread Claw machine master

កំពូល​អ្នកលេង​ម៉ាស៊ីន​ចាប់​តុក្កតា មួយខែ​ចាប់បាន​ជាង​៣​ពាន់​តុក្កតា​រហូតដល់​ម្ចាស់​ហាង​សុំ​អង្វរ​កុំ​ឲ្យ​មកលេង​ទៀត

    ​បុរស​ម្នាក់​មកពី​ទីក្រុង Xiamen ប្រទេស​ចិន​ទទួលបាន​ការកោតសរសើ​រ​ដែល​រកបាន​តុក្កតា​ជាច្រើន និង​បាន​ក្លាយជា​កំពូល​អ្នកលេង​ម៉ាស៊ីន​ចាប់​តុក្កតា​។​

​    ​លោក Cheri Zhitong គឺជា​មនុស្ស​ល្បីឈ្មោះ​ម្នាក់​ក្នុង​ផ្សារ​ទំនើប Jiaghu និង​ឥឡូវ​ត្រូវបានគេទទួលស្គាល់​ថា​ជា​កំពូល​អ្នក​ចាប់​តុក្កតា​ប្រចាំ​នៅ​ប្រទេស​ចិន​ហើយ​។​

​    ​គាត់​ត្រូវបាន​គេ​ឃាត់​មិន​ឲ្យ​ចូលទៅ​លេង ដោយសារ​ពូកែ​លេង​ពេក​។ យ៉ាងណា​គាត់​មិន​ឈប់​នោះទេ គាត់​នៅតែ​ចូលទៅ​លេង​នៅពេល​ទំនេរ​រហូត​។​

​    ​បើសិនជា​អ្នក​គិតថា​រឿងនេះ​វា​មិន​មានអី​ចម្លែក ប៉ុន្ដែ​ផ្ទះ​លោក Chen បានដាក់​តុក្កតា​ទាំងអស់នេះ​ដល់​ទៅ​បី​បន្ទប់​ទៅហើយ មានន័យថា​បន្ទប់​នីមួយៗ​ពោរពេញ​ទៅដោយ​តុក្កតា​អស់​ទៅហើយ​។ ក្រៅពី​បន្ទប់​ផ្ទាល់ខ្លួន​របស់គាត់​និង​បន្ទប់​អង្គុយលេង តុក្កតា​ទាំងអស់​មាននៅ​លើ​គ្រប់​ជាន់ ទាំង​នៅ​សា​ឡុង បន្ទប់​ច​ង្គ្រា​ន​បាយ តុ​បរិភោគ​អាហារ ... គ្រប់​ជ្រុង​នៃ​ផ្ទះ​របស់គាត់​គឺ​សុទ្ធតែ​តុក្កតា​ទាំងអស់​។​

​    ​ចំណែក​ម្ចាស់​ហាង​វិញ​បាន​ហៅ​បុរស​ម្នាក់​នោះមក​ជជែក​គ្នា​ព្រោះ​សាំ​នឹង​គាត់​ពេក​ដែល​ចេះតែ​មកលេង​កន្លែង​គាត់​រហូត ហើយ​គាត់​បាន​អ​ញ្ចើ​ញ​លោក Chen ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ដើម្បី​សុំ​ឲ្យ​គាត់​ឈប់​ទៅលេង​នៅ​ទីនោះ​ទៀត​។​

​    ​លោក Chen និយាយថា "​ពេល​ដំបូង​ឡើយ​ខ្ញុំ​បាន​ដើរលេង​ក្នុង​ខែកក្កដា​ឆ្នាំទៅ ខណៈ ពេលនោះ​ខ្ញុំ​បានឃើញ​ម៉ាស៊ីន​នៅត្រង់​ច្រក​ផ្លូវ​ផ្សារ​ទំនើប​ហើយក៏​ចូល​លេង​ទៅ​។ ខ្ញុំ​មិនបាន​គិត​ចង់បាន​អី​ឡើយ និង​គិតថា​លេង​វា​ពិតជា​ស៊ីម៉ោង​ណាស់​"​។​

​    ​បន្ទាប់មក​លោក Chen មាន​ពេលទំនេរ​ច្រើន​និង​ទៅលេង​នៅ​ទីនោះ​អស់​រយៈពេល​មួយខែ​គាត់​កាន់តែ​ជំនាញ ហើយ​ពេលនោះ​មាន​មនុស្ស​ចោមរោម​ជាច្រើន​មើល​គាត់​លេង​។ ក្រោយមកទៀត​គាត់​កាន់​ជំនាញ និង​ច្បាស់លាស់​ក្នុង​ការលេង​នូវ​ម៉ាស៊ីន​ចាប់​តុក្កតា​នេះ​។​

​    ​លោក Chen បាន​និយាយថា "​ក្នុង​ខែ​ដំបូង​ខ្ញុំ​បានឈ្នះ​តុក្កតា​ប្រហែល​ជាជាង​១០០​តុក្កតា ហើយ​ខ្ញុំ​មិនមាន​ចំណាប់អារម្មណ៍​ទៅលើ​តុក្កតា​អ្វី​នោះទេ តែ​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​គឺ​ប្រមូលយក​តុក្កតា​ទាំងអស់​នោះមក​ផ្ទះ​"៕

adverise with khmeread
ប្រភព៖ channelnewsasia

អ្នកនឹងចូលចិត្ត

មតិយោបល់