សំណង់គេហដ្ឋានដែលមានតម្លៃថ្លៃបំផុតក្នុងលោក

          គេជឿថា សំណង់​អគារដ៏ខ្ពស់នេះ​គឺជា​គេហដ្ឋាន​ដ៏ធំនិង​ថ្លៃបំផុតក្នុងពិភព​លោក​ ដែលមាន​សមាជិក​គ្រួសារត្រឹមតែ៥នាក់ប៉ុណ្ណោះរស់នៅ។

          អចលនទ្រព្យ​ដ៏ទាក់ទាញ​និងចំណាយ​ប្រាក់សាងសង់អស់​១ពាន់លាន​ផោន​នេះ​ស្ថិតនៅ​តំបន់ South Mumbai ដោយ​មាន​កន្លែងចុះចតឧទ្ធម្ភាគចក្រ៣ ​សាលមហោស្រពមួយ​ អាងហែល​ទឹកច្រើនកន្លែងនិង​មាន​បុគ្គលិក​រហូត​ដល់​៦០០នាក់។

          អគារដែល​មាន​កម្ពស់២៧​ជាន់នេះ​គឺជា​ផ្ទះ​របស់​មហាសេដ្ឋី​ឥណ្ឌាលោក Mukesh Ambani ជាមួយ​នឹង​ភរិយា​ Nita និងកូន​បីនាក់​របស់​អ្នក​ទាំង​ពីរ។

          លោក Mukesh Ambani វ័យ​៦១​ឆ្នាំ​គឺជា​ពាណិជ្ជករ​ដែល​ជានាយក​និង​គ្រប់​គ្រងក្រុម​ហ៊ុនប្រេងនិង​ឧស្ម័ន Reliance Industries ជា​ក្រុម​ហ៊ុន​មួយក្នុងចំណោម​ក្រុម​ហ៊ុន​មាន​បំផុតនៅ​ឥណ្ឌា​ ដេលត្រូវ​បាន​បង្កើតឡើង​ដោយសព​លោក Dhirubhai Ambani ដែលជា​ឪពុក​របស់​លោក Mukesh Ambani ។

          អចលនទ្រព្យនេះ​ត្រូវ​បាន​គេចាត់ទុកជា​គេហដ្ឋាន​ដែល​មាន​តម្លៃថ្លៃបំផុត​ក្នុង​ពិភព​លោកកាលពីឆ្នាំ​២០១០។ អគារនេះ​មាន​កម្ពស់ប្រហែល១៧៣ម៉ែត្រនិង​សង់នៅលើ​ផ្ទៃដី​ ៣៧.១៦១ម៉ែត្រការ៉េនៅ​តំបន់​ដែលមាន​ប្រជាជនរស់នៅ​ជាងបីលាន​នាក់។

ទស្សនាវត្ដី Forbes បាន​ចាត់ថ្នាក់​លោក Ambani ជា​បុរស​អ្នក​មាន​បំផុតនៅ​ឥណ្ឌា​នៅលើតារាងចាត់ថ្នាក់ឆ្នាំ​២០១៧​ ដែល​មាន​ទ្រព្យ​សម្បត្តិប្រមាណ​៣៤ពាន់​លាន​ផោន៕​

adverise with khmeread