adverise with khmeread Bike washing machine 600x450

ទាយ​មើល វា​ជា​ម៉ាស៊ីន​បោកគក់​ឬ​ជា​កង់​អគ្គីសនី​?

​    ​ម៉ាស៊ីន​បោកគក់​នេះ​ប្រហែល​មើលទៅ​ដូចជា​កង់​សម្រាប់​ហាត់ប្រាណ ដោយសារតែ​ការបង្កើត​ថ្មី​ដោយ​ក្រុមនិស្សិត​នៅ​ប្រទេស​ចិន​ក្នុង​សាកលវិទ្យាល័យ Dalian National University​។ ពួកគេ​បាន​បង្កើត​នូវ​អ្នក​សម្អាត​ដែល​ប្រើ​ដោយ​កម្លាំង​ធាក់​កង់ ហើយ​ពួកគេ​បាន​ហៅ​វា​ថា​ម៉ាស៊ីន​បោគកក់ B.W.M (Bike Washing Machine)​។​

​    ​ការ​ជិះ​កង់​គឺជា​លំ​ហាត់ប្រាណ​ដ៏​ពេញនិយម​ក្នុង​គ្រួសារ​នីមួយៗ ហើយ​ម៉ាស៊ីន​បោក​អាវ​នេះ​គឺជា​អ្វីដែល​អ្នក​ប្រហែល​ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ ឬក៏​មួយអាទិត្យ​ម្ដង​។​

​    ​លក្ខណៈពិសេស​របស់​ម៉ាស៊ីន​នេះ​គឺថា​វា​មាន​អត្ថប្រយោជន៍​ច្រើន ដោយ​មិន​ត្រឹមតែ​អាច​ហាត់ប្រាណ​បាន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាចឱ្យ​យើង​បោកគក់​នៅពេលដែល​យើង​ចាប់ផ្ដើម​ធាក់​កង់​ទៀតផង​។ ពេល​កង់​ចាប់ផ្ដើម​វិល វា​នឹង​បង្ក​ជា​ចរន្ត​អគ្គីសនី​ដោយ​ធ្វើការ​បោកគក់​ចាប់​ផ្តើមឡើង​។ ហើយ​ខណៈពេលដែល​កង់​វិល វា​ក៏​នឹង​បញ្ចូល​ថាមពល​ទៅក្នុង​អាគុយ​ផ្ទុក​ចរន្ត​ដែលមាន​នៅក្នុង​នោះ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់