ក្រុមហ៊ុនម្ស៉ៅទឹកដោះគោ នូទ្រីលេត ចែកជូនរង្វាន់ហ្វ្រីៗ សម្រាប់ខួប៧ឆ្នាំ

    ដោយ-ខ្មែររីដ
    ភ្នំពេញ-កាលពីព្រឹកថ្ងៃច័ន្ទ ទី២៥ កញ្ញា ២០១៨ ក្រុមហ៊ុនម៉្សៅទឹកដោះគោ នូទ្រីលេត បានចែកចាយផលិតផលរបស់ខ្លួន ដោយការផ្តូរ សំបកកំប៉ុង ៣ កំប៉ុង ដូរបានផលិតផលម្ស៉ៅទឹកដោះគោ នូទ្រីលេត បានមួយកំប៉ុង។​ការចែកចាយនេះ គឺធ្វើឡើងស្របពេលដែល ក្រុមហ៊ុន បានប្រារព្ធពិធីខួបគម្រប់៧ឆ្នាំនៃការនាំចូផលិតផលពីប្រទេសសិង្ហបុរី​​ មកដល់កម្ពុជា។ 

    ការចែករង្វាន់បានធ្វើឡើង ជាមួយនឹងការថតរូបយ៉ាងស្រស់ស្អាតពីអ្នកតំណាង ផលិតផល ម្ស៉ៅទឹកដោះគោ គឺ អ្នកនាង គង់ សុជាតិ ដែលជាអ្នកតំណាងតាំងពីម្តាយរហូតដល់កូនស្រីវ័យមួយឆ្នាំ គឺ កុមារី ជា​ សុជាតិនារី ដែលអ្នកទាំងពីរក៏បានជឿជាក់លើផលិតផល ថាជាផលិតផលមានគុណភាពនឹងស្តង់ដា។ 

    អ្នកនាង គង់ សុជាតិ បានថ្លែងថា មូលហេតុដែលអ្នកនាង នៅតែជាអ្នកតំណាងផលិតផល របស់ម្សៅទឹកដោះគោមួយនេះ រហូតដល់បច្ចុប្បន្ន គឺដោសារតែអ្នកនាង បានមើលឃើញថា ផលិតផល​ របស់ក្រុមហ៊ុននូទ្រីលេត ពិតជាមានគុណភាព ពិតៗ មិនក្លែងបន្លំ ព្រោះអ្នកនាង និងកូនស្រី បានប្រើប្រាស់ ផលិតផលនេះ រហូតមក ឃើញថា កូនស្រីរបស់អ្នកនាង មានសុខភាពល្អ មិនងាយទទួលរងជំងឺឆ្លងផ្តេសផ្តាស ដូចជាជំងឺផ្តាសាយ នោះទេ។ 

    អ្នកនាង បន្តថា ជាក់ស្តែង កាលពីពេលដែលអ្នកនាង ពពោះ កូនស្រី ដូរី គឺអ្នកនាង ទទួលទានទឹកដោះគោ នូទ្រីម៉ាម សម្រាប់ស្រ្តីមានផ្ទៃពោះ ឃើញថា អ្នកនាង មានគភ៌​ដោយសុខភាពរឹងម៉ាំ មិនចាញ់ និង មិនពិបាកទទួលទានអាហារ ដូចកូនមុនៗនោះឡើយ។ 

    ម្សាងទៀត ម្សៅទឹកដោះគោ នូទ្រីលេត ក៏មានចំនុចពិសេសសម្រាប់ទារក ដែលធ្វើអោយទារកមានកាយសម្បទារឹងម៉ាំ មិនងាយឈឺ។ អ្នកនាង​ ថា​ ការជឿទុកចិត្ត គឺអាស្រ័យលើផលិតផលដែលមានគុណភាពល្អផងដែរ៕

adverise with khmeread