ស្វាមីល្អគួរដឹងអាហារទាំង ១៣ មុខនេះសម្រាប់បំប៉នភរិយាដែលកំពុងមានគភ៌

អំឡុងពេលមានផ្ទៃពោះ រាងកាយស្ដ្រីត្រូវតែមានសុខភាពល្អតាមតែអាចទៅរួច។ ស្ដ្រីមានផ្ទៃពោះត្រូវការជាតិរ៉ែ សារធាតុចិញ្ចឹម និងវីតាមីន។ ជាពិសេស អ្នកមានផ្ទៃពោះត្រូវការកាល់ឡូរីពី ៣០០ ទៅ ៥០០ ក្នុងមួយថ្ងៃក្នុងត្រីមាសទីមួយ។

របបអាហារមិនល្អប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ។ លើសពីនោះវាបង្កើនហានិភ័យកើតទឹកនោមផ្អែម និងជំងឺផ្សេងទៀតដល់ម្ដាយទៀតផង។

ដូច្នេះប្រសិនបើអ្នកដឹងថា ខ្លួនមានផ្ទៃពោះហើយ អាហារខាងក្រោមនេះ គឺតម្រូវឱ្យអ្នកបរិភោគរៀងរាល់ថ្ងៃ។

១. ផលិតផលទឹកដោះគោ
២. ពពួកគ្រាប់សណ្ដែក
៣. ដំឡូងជ្វា
៤. ត្រីសាម៉ុង
៥. ស៊ុត
៦. ផ្កាខាត់ណាខៀវ និងបន្លែមានស្លឹកបៃតង
៧. សាច់សុទ្ធ
៨. ខ្លាញ់ត្រី
៩. ពពូកផ្លែបឺរី
១០. ពពួកគ្រាប់ធញ្ញជាតិ
១១. ផ្លែបឺរ
១២. ដំណាប់ផ្លែឈើ
១៣. និងទឹក៕

adverise with khmeread

អ្នកនឹងចូលចិត្ត