ការស្រាវជ្រាវ៖ អ្នកចូលចិត្តញ៉ាំសាច់ឆាប់ស្លាប់មុនអាយុ

ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមអ្នកចូលចិត្តញ៉ាំសាច់ជាច្រើននាក់នៅក្នុងពិភពលោក អ្នកអាចនឹងយល់ឃើញថាដំណឹងនេះពិតជាគួរខកចិត្តបន្តិច។ យោងតាមក្រុមអ្នកស្រាវជ្រាវស៊ុយអ៊ែត សាច់ក្រហម មិនថាជាសាច់កែច្នៃឬមិនកែច្នៃនោះទេ គឺអាចបង្កើនហានិភ័យនៃការស្លាប់មុនអាយុបាន។

ការស្រាវជ្រាវ ដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី American Journal of Clinical Nutrition បានធ្វើការស៊ើបអង្កេតមនុស្សជិត ៧៥.០០០ នាក់ហើយក្រោយមក គេបានរកឃើញថាសាច់ក្រហមអាចបន្ថយអាយុរបស់មនុស្ស។

អ្នកចូលរួមសរុបចំនួន ៧៤.៦៤៥ នាក់ត្រូវបានសិក្សាដើម្បីកំណត់ថាតើមានការផ្សាភ្ជាប់គ្នារវាងការទទួលទានសាច់សត្វនិងអាយុវែងដែរឬទេ។ ដើម្បីស្វែងរកការផ្សាភ្ជាប់គ្នានេះ កម្រងសំណួរត្រូវបានរៀបចំឡើង ដែលទាក់ទងទៅនឹងសំណួរដូចខាងក្រោម ៖

ទម្លាប់បរិភោគរបស់អ្នកចូលរួម
- ការទទួលទានគ្រឿងស្រវឹង
- តើពួកគេជក់បារីឬអត់
- តើពួកគេមានសកម្មភាពរាងកាយសកម្មឬអត់ ប្រសិនបើពួកគេធ្វើលំហាត់ប្រាណ

សូចនាករអំពីរបៀបរស់នៅដទៃទៀតក៏មាននៅក្នុងកម្រងសំណួរផងដែរ ប៉ុន្តែក្នុងចំណោមចំណុចគួរឱ្យកត់សម្គាល់បំផុតគឺការបង្ហាញនូវអាហារចំនួន ៩៦ ប្រភេទដែលជាប្រភេទសាច់ក្រហមផ្សេងៗគ្នា។ អ្នកចូលរួមត្រូវបានគេសួរអំពីភាពញឹកញាប់នៃការញ៉ាំសាច់កែច្នៃនិងមិនបានកែច្នៃ ដូចជា ៖

- សាច់ជ្រូក
- សាច់កូនគោ
- សាច់គោ (គោធំ)
- សាច់ជ្រូកប្រឡាក់អំបិល
- សាច់គោហាន់ស្តើងៗ
- ណែមធ្វើពីសាច់ជ្រូក
- ហត់ដក

យោងតាមអ្នកស្រាវជ្រាវស៊ុយអែត ការស៊ើបអង្កេតលើអ្នកចូលរួមគឺមានរយៈពេល ១៥ ឆ្នាំ ដែលគ្រប់គ្រាន់ដើម្បីធ្វើតេស្តទ្រឹស្តីរបស់ពួកគេទាក់ទងនឹងការផ្សាភ្ជាប់គ្នារវាងការស្លាប់មុនអាយុ និងការទទួលទានសាច់ក្រហម។

លទ្ធផល
ក្នុងរយៈពេល ១៥ ឆ្នាំអ្នកស្រាវជ្រាវអាចកត់ត្រាការស្លាប់ជិត ១៧.០០០ នាក់ដែលស្មើនឹង ២០ភាគរយនៃចំនួនប្រជាជនដែលបានសិក្សា។ ដោយសម្លឹងមើលទៅលើលទ្ធផលនេះ ពួកអ្នកវិទ្យាសាស្ត្រអាចបង្កើតរបកគំហើញដូចខាងក្រោម ៖

- អ្នកដែលទទួលទានសាច់ច្នៃឬមិនកែច្នៃប្រហែល ៣០០ ក្រាមក្នុងមួយថ្ងៃ គឺថយអាយុ២ឆ្នាំ។
- ទន្ទឹមនឹងនេះដែរ  អ្នកដែលបានញ៉ាំសាច់ក្រកឬហត់ដកប្រហែល ១០០ ក្រាម ដោយមិនគិតពីប្រភេទសាច់ គឺថយអាយុ ៩ ខែ៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត