ក្មេងជំទង់ម៉ាឡេស៊ីក្លាយជាសេដ្ឋីនៅអាយុ ១៩ ឆ្នាំ ដល់ឥឡូវអាយុ ២១ ឆ្នាំក្លាយជាអ្នកក្រវិញមួយរំពេចដោយសារចាញ់បោកគេមួយក្ឌាំង

យុវជនម្នាក់ ដែលធ្លាប់ជាមហាសេដ្ឋីប្រាក់លាននៅអាយុ ១៩ ឆ្នាំ ដោយប្រកបរបរជាឈ្មួញកណ្ដាលក្នុងអាជីវកម្មលក់ទូរស័ព្ទអនឡាញ បច្ចុប្បន្នបានក្ស័យធន និងជំពាក់ប្រាក់ពួកអ្នកចងដែលមានការប្រាក់ខ្ពស់ បន្ទាប់ពីជំនួញរបស់ខ្លួនបរាជ័យ។ នេះបើយោងតាមរបាយការណ៍ Harino Matro។

ដោយគេស្គាល់ឈ្មោះថា Azmir អាយុ ២១ ឆ្នាំ អះអាងថា គាត់ជំពាក់បំណុលគេ បន្ទាប់ពីមិនអាចដឹកជញ្ជូនទូរស័ព្ទ ៨ ពាន់គ្រឿងដែលគេកក់ទៅដល់ដៃអតិថិជនរបស់ខ្លួនទាន់ពេលវេលា បន្ទាប់ពីគាត់ចាញ់បោកស្ថាបនិកក្រុមហ៊ុនជំនួញទូរស័ព្ទតាមអនឡាញ។

Azmir ដែលធ្លាប់រកបានប្រាក់ចំណូល ៥,៥ លានរីងហ្គីត (១,៣៣ លានដុល្លារ) ដោយទទួលយកការកក់ទូរស័ព្ទដៃរបស់អតិថិជន និយាយថា គាត់អាចលក់ទូរស័ព្ទដៃ ៨០០ គ្រឿងក្នុងមួយឆ្នាំ និងទទួលបានប្រាក់បន្ថែមប្រចាំខែពីស្ថាបនិកក្រុមហ៊ុន។

គាត់បន្ថែមទៀត ក្រោយស្ថាបនិកក្រុមហ៊ុនបាត់ខ្លួនថា "បន្ទាប់ពីប៉ុន្មានខែមកនេះ ការកុម្ម៉ង់របស់អតិថិជនរបស់ខ្ញុំបានឡើងទៅដល់ ៨ ពាន់គ្រឿង ប៉ុន្ដែទូរស័ព្ទមិនឃើញដឹកជញ្ជូនដោយស្ថាបនិកក្រុមហ៊ុននោះទេ"។

Azmir និយាយថា ការដឹកជញ្ជូននោះមានតម្លៃ ១ លានរីងហ្គីត (២៤ ម៉ឺនដុល្លារ)។ នៅពេលអ្នកទិញចាប់ផ្ដើមសួរដេញដោលអំពីទូរស័ព្ទរបស់ពួកគេ Azmir ត្រូវបង្ខំចិត្តលក់រថយន្តស៊េរីទំនើបចំនួន ៣ គ្រឿងនិងប្រើប្រាស់ធានារ៉ាប់រងជីវិតមានតម្លៃ ៥០ ម៉ឺនរីងហ្គីត (១២ ម៉ឺនដុល្លារ) ដើម្បីផ្ទេរប្រាក់ទៅអតិថិជនរបស់ខ្លួន៕

adverise with khmeread

អ្នកនឹងចូលចិត្ត