សុនខ ៣ ក្បាលព្រួតគ្នាខាំហែកក្មេងស្រីអាយុ ៤ ឆ្នាំរហូតដល់ស្លាប់

ក្មេងស្រីវ័យ ៤ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីនាងត្រូវបានចាប់ហែកយ៉ាងសាហាវឃោរឃៅដោយសុនខបីក្បាល ដែលដាច់ខ្សែពីផ្ទះក្បែរខាងក្នុងស្រុក Ban Khwao ប្រទេសថៃកាលពីល្ងាចថ្ងៃអង្គារ។

ក្មេងស្រីនោះឈ្មោះ Thanyalak Salittakun បានជិះកង់តូចមួយរបស់នាង តាមបណ្ដោយផ្លូវ Moo 2 ភូមិ Khwao នៅពេលនាងតូចដ៏គួរឱ្យអាសូរត្រូវបានឆ្កែវាយប្រហារ។

អធិការប៉ូលិសស្រុក Ban Khwao លោកវរសេនីយត្រី Thongsuk Ratsiwo និយាយកាលពីថ្ងៃពុធថា ការចោទប្រកាន់នឹងត្រូវដាក់ទៅលើម្ចាស់សត្វឈ្មោះ Piyanat Daengsoi សម្រាប់ការរក្សាសត្វចិញ្ចឹមរបស់ខ្លួនមិនបានល្អ បណ្ដាលឱ្យឆ្កែបីក្បាលរបស់ខ្លួនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

អ្នកជិតខាងម្នាក់ឈ្មោះ Nopphadon Kunthanawat និយាយថា ខ្លួនបានឮសំឡេងស្រែក និងឃើញសុនខបីក្បាលកំពុងចោមរោមក្មេងស្រីនោះ និងកំពុងវាយប្រហារនាង។

ក្មេងស្រីនោះរងរបួសធ្ងន់ត្រង់មុខ និងក ហើយត្រូវបានប្រញាប់ប្រញាល់ដឹកទៅមន្ទីរពេទ្យក្នុងស្រុក ប៉ុន្ដែដោយសារតែរបួសសាហាវពេក ក៏ត្រូវបានប្រកាសថានាងស្លាប់ ពេលដល់មន្ទីរពេទ្យ។

ក្រុមគ្រួសាររបស់ក្មេងបាននាំគ្នាដួលសន្លប់ នៅពេលទៅដល់មន្ទីរពេទ្យ និងឃើញសាកសពរបស់ក្មេងស្រីនោះ។

យាយទួតរបស់ក្មេងស្រីឈ្មោះ Darani Phetson និយាយថា "នាងស្លាប់ ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតដល់ថ្ងៃខួបកំណើតថ្ងៃទី ៣០ កញ្ញា ហើយគ្រួសារបានគ្រោងប្រារព្ធពិធីខួបកំណើតទី ៥ ឱ្យនាងទៅហើយ"៕

adverise with khmeread