adverise with khmeread 26daeb2c aa34 4710 8a1f 9ecb0bf7ca57

យុវជនម្នាក់ចងកសម្លាប់ខ្លួនក្នុងផ្ទះសំណាក់ បន្សល់បណ្តាំរៀបរាប់កំហុសមួយសន្លឹក

    ភ្នំពេញ ៖ យុវជនម្នាក់បានយកកម្រាលពូកពណ៌សមកចងកសម្លាប់ខ្លួននៅក្នុងបន្ទប់​លេខ២២៣ផ្ទះសំណាក់ហប ស្ថិតនៅផ្លូវបេតុងកែងផ្លូវ២៧១សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៧យប់ថ្ងៃទី៩ធ្នូឆ្នាំ២០១៥ ដោយបន្សល់ទុកលិខិតបណ្តាំមួយសន្លឹកសរសេររៀបរាប់នូវកំហុសកន្លងមក។
    ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា យុវជនគិតខ្លីខាងលើឈ្មោះផល សម្បត្តិឧត្តមអាយុ២៥ឆ្នាំស្នាក់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។ យុវជនរូបនេះបានចូលទៅស្នាក់នៅក្នុងផ្ទះសំណាក់កាលពីព្រឹកថ្ងៃទី៩ធ្នូ លុះយប់ឡើងចងកសម្លាប់ខ្លួនតែម្តង ។
    ក្នុងលិខិតបណ្តាំសរសេរនិងចុះហត្ថលេខានៅថ្ងៃទី៩ធ្នូឆ្នាំ២០១៥ យុវជនផល សម្បត្តិឧត្តម បានរៀបរាប់ជាអាទិ៍ថា"...ឳពុកឈ្មោះផល ឧត្តម ម្តាយឈ្មោះឈួន សម្បត្តិស្នាក់ផ្ទះលេខ២៤៣DE0ផ្លូវលេខ១០៧សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ការស្លាប់របស់ខ្ញុំជាការសម្រេចចិត្តខ្លួនឯងគ្មានអ្នកណាបង្ខំឬមានការជំរុញពីអ្នកណាទេ..."។
    ខ្លឹមសារលិខិតបន្តថា " ...ខ្ញុំគិតអ្វីមិនដែលត្រូវទេ ការរកស៊ីរបស់ខ្ញុំគ្មានទំនួលខុសត្រូវ ខ្ញុំចេះតែគិតថាខ្លួនឯងឆ្លាតវៃ គិតអ្វីត្រូវទាំងអស់ ខ្ញុំខុសហើយម៉ាក់អហោសកម្មឲ្យកូនប្រុសផង..."៕(សូមអានលិខិតទាំងស្រុងនៅខាងក្រោម)

adverise with khmeread

មតិយោបល់