adverise with khmeread 1

Lavezzi បដិសេធ Chelsea, Manchester United និង Inter Milan ព្រោះ​មើលឃើញ​លុយ​ដ៏​សម្បើម​នៅ​ចិន​

​កីឡាករ Ezequiel Lavezzi បាន​លាតត្រដាង​ពី​មូលហេតុ​ដែល​គាត់​បាន​បដិសេធ​ក្រុម Chelsea និង​បិសាច​ក្រហម Manchester United ដើម្បី​បាន​ផ្ទេរ​ទៅ​ក្របខ័ណ្ឌ Chinese Super League​។​

​អតីត​កីឡាករ​ក្រុម​អ្នកមាន PSG រូបនេះ​បាន​ចាក​ចេញពី​ប្រទេស​បារាំង​ដើម្បី​ចូលរួម​ជាមួយ​ក្រុម Hebei China Fortune កាលពី​ខែកុម្ភៈ ដែលមាន​តម្លៃ​ក្នុង​កុងត្រា​ដល់​ទៅ ១១,៦៥ លាន​ផោន​ក្នុង​មួយ​រដូវ​កាល បើទោះជា​មាន​ចំណាប់អារម្មណ៍​ពី​ក្លឹប​យក្ស Premier League និង​ក្រុម​ខ្លាំង Inter Milan ក៏ដោយ​។​

​បន្ទាប់ពី​គោលដៅ​របស់​ហង្ស​ក្រហម Liverpool កីឡាករ Alex Teixeira រួមទាំង​កីឡាករ Ramires និង Jackson Martinez បាន​ចាក​ចេញទៅ​ទ្វីបអាស៊ី​រួចមក កីឡាករ Lavezzi បាន​ទទួលស្គាល់ថា ស្ថានភាព​ហិរញ្ញវត្ថុ​បាន​ដើរតួនាទី​ជា​ចម្បង​ក្នុងការ​ផ្ទេរ​នេះ រួមទាំង​គម្រោង​អភិវឌ្ឍ​របស់​ក្លឹប​។​

​គាត់​បាន​ប្រាប់​ទូរទស្សន៍ Canal+ ថា "​ខ្ញុំ​គួរតែ​អាច​លេង​ឲ្យ​ក្រុម Inter, Chelsea ឬក៏ Manchester United ប៉ុន្តែ​ខ្ញុំ​បានសម្រេច​ចិត្ត​ទៅ​ប្រទេស​ចិន​។ វា​ជា​ជម្រើស​ដ៏​សំខាន់​ក្នុង​អាជីព​របស់ខ្ញុំ​។ ខ្ញុំ​ប្រាកដ​ណាស់​ថា ខ្ញុំ​នឹង​ជួប​ការ​ប្រឈម​ជាច្រើន​"​។​

​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​ពេញ​ចិត្តនឹង​គម្រោង​ដើម្បី​អភិវឌ្ឍ​ក្រុម​នេះ​។ វា​បានធ្វើ​ឲ្យ​ខ្ញុំ​ជឿជាក់​ដើម្បី​មក​ក្រុម Hebei ព្រមទាំង​ទិដ្ឋភាព​ហិរញ្ញវត្ថុ​ផងដែរ​"​។​

​គួរបញ្ជាក់​ផងដែរ​ថា Lavezzi បាន​ចូលរួម​ជាមួយ​អតីត​ខ្សែប្រយុទ្ធ Arsenal កីឡាករ Gervinho អតីត​ខ្សែបម្រើ QPR កីឡាករ Stephane M'bia និង​អតីត​យុវជន Chelsea កីឡាករ Gael Kakuta នៅ​ក្លឹប Hebei ដែលជា​កន្លែង​អតីត​ខ្សែបម្រើ Everton លោក Li Tie ជា​គ្រូបង្វឹក​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់