អាវុធហត្ថរាជធានីបញ្ជូនជនសង្ស័យប្រុសស្រី១៩នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ​ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ១៩ នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់នៅ០៨ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ។ 

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង ១៩នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ,ដង្កោ ,ទួលគោក និងខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនបាន នៅចំណុចទីតាំងផ្សេងៗគ្នា កាលពីថ្ងៃទី២២,២៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងនោះរួមមាន​ ១-ឈ្មោះ ស ចាន់មករា ភេទប្រុស អាយុ ២៧ឆ្នាំ ធ្លាប់ជាប់មណ្ឌល៦ខែ១០ថ្ងៃ ,២- ឈ្មោះ អ៊ុក វតនៈវិចិត្រ ហៅណាក់ ភេទប្រុស អាយុ ២១ឆ្នាំ ,៣- ឈ្មោះ កែវ តួ ភេទប្រុស អាយុ ២៦ឆ្នាំ ,៤- ឈ្មោះ ប៊ុន ចាន់ទី ភេទប្រុស អាយុ ២០ឆ្នាំ ,៥- ឈ្មោះ ម៉ម សុខសំណាង ភេទប្រុស អាយុ ២៣ឆ្នាំ ,៦- ឈ្មោះ ដាន ផល្លា ភេទប្រុស អាយុ ២០ឆ្នាំ ,៧- ឈ្មោះ ចេក វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ ,៨- ឈ្មោះ តក់ ណន ភេទប្រុស អាយុ ២៥ឆ្នាំ ,៩- ឈ្មោះ អ៊ុក សេរីវុធ ភេទប្រុស(ខ្ទើយ) អាយុ ២៣ឆ្នាំ ,១០- ឈ្មោះ សួន សិត ភេទប្រុស អាយុ ២០ឆ្នាំ ,១១- ឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ ២១ឆ្នាំ ,១២- ឈ្មោះ អ៊ុក រស្មី ភេទប្រុស អាយុ ២១ឆ្នាំ ,១៣- ឈ្មោះ ព្រឿង កូលីន ភេទប្រុស អាយុ ១៨ឆ្នាំ ,១៤- ឈ្មោះ ម៉ូយ ឌុក ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៣និង៣០នាទីរសៀល នៅចំណុចផ្ទះ មិនរៀបរយ ក្រុមទី១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

​ជនសង្ស័យទី១៥- ឈ្មោះ ណូយ ចាន់ធឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២និង១៥នាទីរសៀលនៅចំណុចផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ជនសង្ស័យទី១៦- ឈ្មោះ ស៊ិន ប្រុសពៅ ភេទប្រុស អាយុ ២៦ឆ្នាំ ,១៧-ឈ្មោះ សន ណាហ្សា ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១និង០៥នាទី នៅចំណុច ផ្លូវ២២៦ហ្សេត និងផ្លូវ២២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយរូបគេ ០២នាក់នេះ ជាបងធំប្រចាំភូមិដែលតែងតែយកដាវទៅគំរាមវាយគេនៅក្នុងភូមិ។ 

​ចំណែកជនសង្ស័យទី១៨-ឈ្មោះ គឹម យឹង ភេទប្រុស អាយុ ៣២ឆ្នាំ ,១៩- ឈ្មោះ វ៉ា ចន្ថា ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩និង៣០នាទីយប់ នៅចំណុច ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ 

​ក្រោមវិធានការជំនាញ នៃការសាកសួរ របស់មន្តី្រជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាពផ្ទាល់មាត់របស់ពួកគេទាំង ១៩នាក់ ខាងលើ បញ្ជាក់ឲ្យឃើញថា ពួកគេពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើបមន្ត្រីជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលវត្ថុតាង និងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមនីតិវិធីច្បាប់​៕

adverise with khmeread