កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

​ភ្នំពេញ​ ៖ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច ដីឡូត៍ទុកចោល ​ផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញនៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨យប់​។

​មន្ត្រីអាវុធហត្ថនិយាយថា​ ពួកគេទាំង ០៦នាក់នេះមាន​ ១- ឈ្មោះ ភើង តាប់ ភេទប្រុស អាយុ ៣០ឆ្នាំ​, ២- ឈ្មោះ សុន តយ ភេទប្រុស អាយុ ៣៤ឆ្នាំ​, ៣- ឈ្មោះ កៃ រដ្ឋា ភេទប្រុស អាយុ ២៨ឆ្នាំ​, ៤- ឈ្មោះ ស៊ន កុសល ភេទប្រុស អាយុ ៣៧ឆ្នាំ​, ៥- ឈ្មោះ ឃុន គឹមសាល ភេទប្រុស អាយុ ៣០ឆ្នាំ​, ៦- ឈ្មោះ គឹម លី ភេទប្រុស អាយុ ៣៥ឆ្នាំ។ 

​បច្ចុប្បន្ន ពួកគេទាំង ០៦ នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

adverise with khmeread