លួចគោក្របីអ្នកស្រុកហើយរត់បាត់, លបមកបុណ្យភ្ជុំវិញជាប់ខ្នោះ

ត្បូងឃ្មុំ​ ៖​ ​កម្លាំងប៉ូលិសជំនាញស្រុកពញា ក្រែកសហការជាមួយកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកណ្ដោលជ្រុំ  បានឃាត់បុរសម្នាក់តាមដីកា​ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលា ម៉ោង៧ព្រឹកនេះ ត្រង់ចំណុចផ្ទះឈ្មោះ ថា ឌីណា ស្ថិតនៅភូមិជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​។ 

​ប៉ូលិសនិយាយថា​ ​ការចាប់ខ្លួនយោងតាមដីកា លេខ៦៩ព្រ.ទ ចុះថ្ងៃទី៣១ ខែឧសភា  ឆ្នាំ២០១៨ ចេញដោយលោកនូ ចន្ទ័សុគន្ធា ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឱ្យចាប់ខ្លួនមុខសញ្ញឈ្មោះថា ឌីណា  ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិជើង អង ឃុំកណ្ដោលជ្រុំ ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ពីបទ "សមគំនិតលួចគោក្របី" ដែលបានប្រព្រឹត្តនៅភូមិជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញា ​ក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ង១៥ ខែ មីនា ឆ្នាំ២០១៨។ 

​ក្រោយពីថ្ងៃប្រព្រឹត្តបទល្មើសជនល្មើសបានរត់គេចខ្លួនចេញពីមូលដ្ឋានបាត់ ទើបវិលត្រលប់មកលេងបុណ្យភ្ជុំបិណ្ឌ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន៕

adverise with khmeread