adverise with khmeread 1

Juventus ចូល​សមរភូមិ​ជាមួយ Liverpool ដើម្បី​ដណ្តើម Gotze

​ក្រុម​សេះបង្កង់ Juventus ត្រូវបាន​រាយការណ៍​ថា ត្រៀម​ប្រជែង​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ដើម្បី​ដណ្តើម​ខ្សែបម្រើ​ឆ្នើម Mario Gotze របស់​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich​។​

​តារា​អន្តរជាតិ​អាល្លឺម៉ង់​វ័យ ២៣ ឆ្នាំ​រូបនេះ ត្រូវបាន​ក្លាយជា​គោលដៅ​របស់​ក្រុម​នៅ​ក្របខ័ណ្ឌ Serie A មួយ​នេះ​កាលពី​រដូវ​កាល​មុន និង​ក្នុង​ខែកក្កដា​ខាងមុខ ពួកគេ​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​ម្ចាស់​គ្រាប់​បាល់​ជ័យជម្នះ World Cup វគ្គ​ផ្តាច់ព្រ័ត្រ​រូបនេះ​ម្តងទៀត​។​

​បើ​យោងតាម​សារព័ត៌មាន Daily Express បាន​ឲ្យ​ដឹងថា Liverpool ក៏​កំពុង​ទាក់ទង​កីឡាករ​រូបនេះ​ផងដែរ ដោយយោង​តាម​ទំនាក់ទំនង​របស់គេ​ជាមួយ​លោក Jurgen Klopp កាលពី​នៅ​ក្លឹប Borussia Dortmund ជាមួយគ្នា​។​

​កិច្ចព្រមព្រៀង​របស់ Gotze ជាមួយ​ក្រុម Bayern Munich នឹង​ផុតកំណត់​ក្នុង​ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខ និង​បច្ចុប្បន្ន​តម្លៃ​ខ្លួន​គាត់​នៅលើ​ទីផ្សារ​អន្តរជាតិ​គឺ ៤០ លាន​យ៉ូ​រ៉ូ​។​

​វេ​ប​សាយ Tuttosport ក៏បាន​អះអាង​ផងដែរ​ថា ក្រុម Juventus នឹងធ្វើ​ការដាក់​ថ្លៃ​សម្រាប់​ខ្សែបម្រើ​រូបនេះ​នៅ​រដូវក្តៅ​ខាងមុខ ដោយ​សង្ឃឹមថា ទំនាក់ទំនង​ល្អ​របស់​ពួកគេ​ជាមួយ​ជើងឯក Bundesliga មួយ​នេះ​នឹង​ជួយ​ពួកគេ​សម្រេចបាន​កិច្ច​ព្រម​ព្រៀម​ផ្ទេរ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ជម្រើសជាតិ​អាល្លឺម៉ង់​រូបនេះ​បានបង្ហាញ​ខ្លួន​ចំនួន ១១ ដង​ហើយ​ក្នុង​រដូវ​កាល​នេះ​ឲ្យ​ក្រុម ដោយសារ​បញ្ហា​របួស​មិន​ឈប់ឈរ​របស់គេ​តាំងពី​ខែវិច្ឆិកា​រហូតដល់​ខែកុម្ភៈ​៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់