នាយករងប្រតិបត្តិរបស់ក្លឹប Man Utd បន្តគាំទ្រលោក Jose Mourinho បើទោះបីជាចាប់ផ្តើមរដូវកាលមិនបានល្អក៏ដោយ

        នាយក​រងប្រតិបត្តិរបស់ក្លឹប Man Utd លោក Ed Woodward បាន​ផ្តល់​ការ​គាំទ្រ​ដល់គ្រូបង្វឹក​លោក Jose Mourinho បើទោះបីជា​ក្រុម Man Utd ​ចាប់ផ្តើម​រដូវ​កាល​​មិន​បាន​ល្អក៏ដោយ។

        ក្រុម Man Utd ចាញ់​ក្រុម​ Liverpool ដែល​នាំមុខគេនៅលើ​តារាង​៨ពិន្ទុ​។​លោក Woodward បាន​សន្យា​ថា នឹង​នាំយក​កីឡាករ​ដែល​មាន​ទេពកោសល្យ មក​កាន់​ពហុកីឡាដ្ឋាន Old Trafford បន្ថែមទៀតស្របពេល​បន្ត​ផ្តល់ឱកាសឲ្យកីឡាករ​វ័យ​ក្មេង​របស់ខ្លួន។

        ខណៈពេល​​ Man Utd ​ប្រកាស​ឲ្យ​ដឹងពីប្រាក់ចំណេញ​៤៤,១​លានផោន​សម្រាប់​​ហិរញ្ញវត្ថុឆ្នាំ​នេះ លោក Woodward បាននិយាយថា "គ្រប់គ្នា​នៅ​ក្លឹប​កំពុង​ធ្វើ​ការងារយ៉ាងសកម្ម​ ដើម្បី​នាំយក​ពាន​បន្តែម​ពីលើ​ពាន​៦៦​ដែល​​ក្លឹបបានទទួល​និងបន្ថែមលើ​​ពាន​២៥​របស់​លោក Mourinho ។ នេះគឺជា​អ្វីដែល​អ្នក​គាំទ្រ​និង​ប្រវត្តិសាស្ត្ររបស់យើង​ចង់បាន។

        លោកបន្តថា “​យើង​ប្តូរ​ផ្តាច់​នឹង​ទស្សនវិស័យ​របស់យើង​ក្នុង​ការ​ច្របាច់​បញ្ចូល​រវាង​កីឡាករ​ថ្នាល​ឆ្នើមៗ​ជាមួយនឹង​កីឡាករ​លំដាប់ពិភព​លោក ហើយ​មាន​មោទនភាពដែល​កាលពីរដូវកាល​មុន​ យើង​មាន​កីឡាករ​ថ្នាលច្រើន​បាន​​បង្ហាញមុខ​នៅលើ​ទីលាន​ច្រើន​ជាង​ក្លឹបផ្សេងៗទៀត​នៅ​ក្របខណ្ឌ PL៕

adverise with khmeread