អ្នកស្រាវជ្រាវរកឃើញថា​ ឱ្យតែដល់រាត្រីចន្ទរះពេញវង់ នារីៗគ្រប់រូបនឹងផ្ទុះចំណង់ផ្លូវភេទខ្លាំងបំផុត ដោយសំអាងលើអំណះអំណាងបែបវិទ្យាសាស្ត្រ

វដ្តព្រះចន្ទពេញវង់ ហាក់បីដូចជាប៉ះពាល់ស្ដ្រីគ្រប់រូបទាំងអស់។ ដូច្នេះពិធីបុណ្យពាក់កណ្តាលសរទរដូវ គឺជាពេលវេលាដ៏ល្អសម្រាប់បង្កាត់ភ្លើងស្នេហា ព្រោះស្រីៗបង្ហាញចំណង់ផ្លូវភេទខ្លាំងក្លាអំឡុងព្រះចន្ទពេញវង់។ នេះបើយោងតាមវេបសាយ China Press។

កាសែតនេះបានដកស្រង់ពីសៀវភៅមួយដែលមានចំណងជើងថា The Lunar Effect: Biological Tides and Human Emotions សរសេរដោយ Arnold L. Lieber ដែលបាននិយាយថា វាលម៉ាញេទិករបស់ព្រះចន្ទប៉ះពាល់ដល់កោសិការបស់មនុស្សស្រី។

មនុស្សមានជាតិទឹកសកម្មភាព ៨០ ភាគរយ ហើយឥទ្ធិពលរបស់ព្រះចន្ទធ្វើឱ្យប្រតិកម្មលើសារធាតុរាវក្នុងរាងកាយរបស់មនុស្សដូចជាជំនោរជីវសាស្រ្តមួយ ដែលវាដូចទៅនឹងជំនោររបស់ទឹកសមុទ្រដែរ។

យោងតាមការស្ទាបស្ទង់របស់វេបសាយគូណាត់របស់បារាំងរកឃើញថា អំឡុងពេលព្រះចន្ទពេញវង់ គឺមានអ្នកចូលវេបសាយច្រើន និងស្វែងគូស្នេហ៍ខុសពីធម្មតា។

យោងតាមការស្ទាបស្ទង់មួយមានស្ដ្រី ៦ ពាន់នាក់ជុំវិញពិភពលោកចូលរួមបង្ហាញថា ៣៧ ភាគរយនៃពួកគេនិយាយថា ការបង្កាត់ភ្លើងស្នេហ៍ក្នុងអំឡុងពេលព្រះចន្ទពេញវង់ ធ្វើឱ្យពួកគេរីករាយ និងមានទំនុកចិត្តច្រើន។

ហើយពួកគេក៏និយាយផងដែរថា ពួកគេបានទៅដល់ចំណុចកំពូលនៃសិចក្នុងអំឡុងពេលព្រះចន្ទពេញវង់ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត