adverise with khmeread 2

​លោក Redknapp និយាយថា Spurs នឹង​លើក​ពាន​លី​ក​ប្រសិនបើ​ពួកគេ​បំបាក់ West Ham ថ្ងៃនេះ​

​លោក Harry Redknapp បានប្រកាសថា ក្រុម Tottenham នឹង​ឈ្នះ Premier League ប្រសិនបើ​ពួកគេ​ឈ្នះ​ការប្រកួត​នៅ​ទឹកដី Upton Park ក្នុង​យប់​នេះ​។​

​គាត់​បាន​ប្រាប់​សារព័ត៌មាន Talksport ថា "​ខ្ញុំ​ចង់​ឲ្យ Leicester ឬក៏ Tottenham ឈ្នះ​លី​ក​។ វា​ជា​ប្រកួត​ដ៏​លំបាក​នៅ​ថ្ងៃស្អែក​។ Tottenham ត្រូវតែ​បញ្ចេញ​ឱ្យអស់​ពេល​ទៅ Upton Park ក្រោម​សម្ពាធ​ហ្វូង​ទស្សនិកជន​ដែល​កាន់​ដុំ​ភ្លើង​ផ្សែង​ពណ៌​បង្ហុយ​ពេញ​កីឡដ្ឋាន​"​។​

​គាត់​បាន​បន្តទៀតថា "​ប្រសិនបើ Tottenham ឆ្លង​ផុត​ការប្រកួត​នេះ ខ្ញុំ​គិតថា ពួកគេ​នឹង​ឈ្នះ​លី​កជាក់​ជាមិនខាន​។ មាន​ភាពខុសគ្នា​ជាច្រើន​នៅក្នុង​ក្រុម ប៉ុន្តែ Tottenham បាន​សម្រប​ខ្លួន​របស់​ពួកគេ​។ ពួកគេ​លេង​យ៉ាង​ល្អ​ដែល​ធ្វើ​ឲ្យ​យើង​ចង់​មើល​ការប្រកួត​របស់​ពួកគេ​។ ខ្ញុំ​គិតថា Tottenham នឹង​ឈ្នះ Arsenal  ព្រោះ​ពួកគេ​លេង​អន់​ណាស់​កាលពី​ថ្ងៃអាទិត្យ​"៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់