adverise with khmeread 1

ទុកចិត្ត​ឡាន​ដែល​បញ្ជា​ដោយ​ខ្លួនឯង​ទេ​? រថយន្ត​ឥត​មនុស្ស​បញ្ជា Google SUV បើក​បុក​ឡានក្រុង​ពេលធ្វើ​តេស្ត​សាកល្បង​

​     រថយន្ត​បើក​ខ្លួនឯង​ដោយ​ស្វ័យប្រវត្តិ​មួយគ្រឿង ដែល​កំពុង​ត្រូវបាន​ធ្វើតេស្ត​ដោយ​ក្រុមហ៊ុន Google បាន​បើក​ទៅបុក​រថយន្តក្រុង​មួយគ្រឿង​នៅតាម​ផ្លូវ​ក្នុង​ទីក្រុង​ដ៏​មមាញឹក​មួយ​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ វា​គឺជា​ឧប្បត្តិហេតុ​លើកដំបូង​ហើយ​សម្រាប់​រថយន្ត​រប​ស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​អាមេរិក​មួយ​នេះ​។

​    ​ការបុក​គ្នា​នេះ​បាន​កើតឡើង​ចំ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ហើយ Google បានធ្វើ​របាយការណ៍​អំពី​ឧប្បត្តិ​ហេតុនេះ​ជូនទៅ​នាយកដ្ឋាន​យានយន្ត​របស់​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ហើយ Google ទើបតែ​បង្ហោះ​អំពី​ដំណឹង​នេះ​ឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ទី ២៩ ខែកុម្ភៈ​ប៉ុណ្ណោះ​។​

​    ​រថយន្ត​នេះ​បានធ្វើ​ដំណើរ​ក្នុង​ល្បឿន ៣,២១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង រីឯ​រថយន្តក្រុង​ធ្វើដំណើរ​ក្នុង​ល្បឿន ៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ គ្មាន​នរណាម្នាក់​បានរ​ងរ​បួស​នោះឡើយ​។

​    ​របាយការណ៍​នេះ​ពុំបាន​និយាយប្រាប់​ពី​មូលហេតុ​នៃ​ឧប្បត្តិហេតុ​នោះទេ​។ ទោះយ៉ាងណា Google បានសរសេរថា រថយន្ត​របស់ខ្លួន​បាន​កំពុង​ព្យាយាម​ជិះ​ជុំវិញ​បាវ​ខ្សាច់​នៅលើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង Mountain View រដ្ឋ​កាលីហ្វ័រ​ញ៉ា នៅពេល​ផ្នែក​មុខ​ខាងឆ្វេង​របស់​វា​បុក​ទៅ​ផ្នែក​ខាងស្តាំ​របស់​រថយន្តក្រុង​។

​    ​យោងតាម​របាយការណ៍​របស់ Google អ្នកបើកបរ​សម្រាប់ធ្វើ​តេស្ត​សាកល្បង​ក្នុង​រថយន្ត​នេះ​ស្មានតែ​រថយន្តក្រុង​បើក​គេចខ្លួន​ហើយ​គាត់​មិនអាច​ម្ចាស់ការ​លើ​រថយន្ត​បានទេ​នៅពេល​ការបុក​គ្នា​នេះ​បាន​កើតឡើង​។ តាមច្បាប់​អាមេរិក អ្នក​អង្គុយ​ធ្វើតេស្ត​បើកបរ​ត្រូវតែ​អង្គុយ​នៅ​កៅអី​មុខ​ដើម្បី​ចាប់ដៃ​ចង្កូត​នៅពេល​ចាំបាច់​។

​    ​ប្រសិនបើ​គេ​បញ្ជាក់​អះអាងថា រថយន្ត Google នេះ​មាន​បញ្ហា នោះ​វា​នឹង​ក្លាយជា​ហេតុការណ៍​លើកដំបូង​ហើយ​ដែល​រថយន្ត​ប្រភេទ SUV របស់ខ្លួន​ទីមួយ​បាន​ជួប​គ្រោះថ្នាក់ នៅពេល​បញ្ជា​បើកបរ​ដោយ​ខ្លួន​វា​៕ 

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់