លោក Roman Abramovic ចង់លក់ក្លឹប Chelsea ក្នុងតម្លៃ៣ពាន់លានផោន

        គេជឿថា ម្ចាស់ក្លឹបលោក Roman Abramovich ចង់​លក់​ក្លឹប Chelsea ក្នុង​តម្លៃ​៣ពាន់លានផោន។ នេះ​គឺជា​តម្លៃខ្ពស់បំផុតមិន​ធ្លាប់មាន​ក្នុង​ពិភព​លោក ប៉ុន្តែ​តាមព័ត៌មានថា សេដ្ឋីម្ចាស់ក្លឹបរូបនេះបាន​បដិសេធ​សំណើ​ដែលមានទឹកប្រាក់​២,៣ពាន់លាន​ផោន​រួច​ហើយ ដោយលោកនៅតែ​ទាមទារ​ទំហំ​ទឹកប្រាក់​ដែល​លោកចង់បានដដែល។

        លោក Abramovic ​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចូល​ប្រទេសអង់គ្លេសទេ​ដោយ​សារតែបញ្ហា​ទិដ្ឋាកា ដែល​ធ្វើ​ឲ្យ​ក្លឹប​ Chelsea ​បង្ខំចិត្ត​ផ្អាកផែនការ​កែសម្រួល​ពហុកីឡាដ្ឋាន Stamford Bridge ។ បញ្ហា​នេះកើត​មាន​ចំពេល​មានភាព​តាន​តឹង​រវាងប្រទេសអង់គ្លេស​និង​ប្រទេសរុស្ស៊ី។

        លោក Abramovic បាន​ដកពាក្យ​សុំបន្ត​ទិដ្ឋាកាស្នាក់នៅ​ប្រទេសអង់គ្លេស​វិញ​កាល​ពីដើម​ឆ្នាំ​នេះ ហើយ​ពាក្យ​សុំ​រស់នៅ​ប្រទេស៊្វីសក៏ត្រូវ​បដិសេធ​ផងដែរ ប៉ុន្តែ​លោកបាន​ទទួល​សញ្ជាតិ​អ៊ីស្រាអែល​កាល​ពី​ខែ​ឧសភា៕

adverise with khmeread