adverise with khmeread 1

​គ្រូបង្វឹក​កាំភ្លើង​ធំ​ទទូច​ឲ្យ​កីឡាករ​របស់លោក​ធ្វើការ​ឆ្លើយតប​បន្ទាប់ពី​បរាជ័យ​ផ្ទួនៗ​

​លោក Arsene Wenger បាន​ជំរុញ​ឲ្យ Arsenal ធ្វើការ​វាយបក​មកវិញ​បន្ទាប់ពី​សប្តាហ៍​ដ៏​ខ្មៅ​ងងឹត​កន្លងទៅ​។​

​ដោយ​ចាញ់​ក្រុម Barcelona ក្នុង​ក្របខ័ណ្ឌ Champions League ក្រុម​កាំភ្លើង​ធំ​បាន​ទាត់ចោល​ឱកាស​លើក​ពាន Premier League កាន់តែ​ឆ្ងាយ​បន្តិច​ម្តងៗ ក្រោយ​ចាញ់​ក្រោម​ស្នាដៃ​កីឡាករ​ក្មេងៗ​របស់​បិសាច​ក្រហម Manchester Untied កាលពី​ថ្ងៃអាទិត្យ​។​

​គាត់​ទទួលស្គាល់ថា កីឡាករ​របស់លោក​បាន​ស៊ូទ្រាំ​នឹង​សប្តាហ៍​ដ៏​លំបាក និង​ការរិះគន់​ពី​អតីត​កីឡាករ​និង​ពិធីករ​ទូរទស្សន៍​កីឡា​មួយចំនួន​ថា​មិនបាន​ជួយ​ដល់​ក្រុម​ឡើយ​។​

​ប៉ុន្តែ​ជាមួយ​ការប្រកួត​ដ៏​ធំ​ជាមួយ​ក្រុម Swansea និង Tottenham ក្នុង​សប្តាហ៍​នេះ លោក​បាន​ជំរុញ​ក្រុម​របស់លោក​ឲ្យ​បង្ហាញ​ពី​សមត្ថភាព​របស់​ពួកគេ​ឡើងវិញ​។​

​ក្នុង​សន្និសីទកាសែត​មុន​ការប្រកួត​ជាមួយ Swansea ថ្ងៃនេះ គាត់​បាន​និយាយថា "​យើង​ពិតជា​ជួប​សប្តាហ៍​ដ៏​អាក្រក់​មែនទែន ហើយ​វា​ស្ថិតនៅលើ​ពួកយើង​ដើម្បី​ធ្វើ​វា​ឲ្យ​ល្អ​វិញ​"​។​

​គាត់​បាន​បន្តថា "​ហេតុនេះហើយ​បាន​អ្នក​ស្រឡាញ់​ការប្រកួតប្រជែង​! លេង​មិន​បានល្អ​មួយ​សប្តាហ៍​មិន​មានន័យថា​លេង​មិនល្អ​រហូត​នោះទេ ហើយ​នេះ​ជា​អ្វីដែល​អ្នក​ឆ្លើយតប​ទៅនឹង​សម្រស់​របស់​កីឡា​។ អ្វី​អាច​នឹង​ផ្លាស់ប្តូរ​យ៉ាង​រហ័ស​តាម​វិធី​មួយ ឬ​វិធី​ផ្សេងទៀត​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់