ឪពុកចិត្តបានណាស់ ច្នៃថ្មចារឈ្មោះសពនៅមាត់ផ្នូរឱ្យចេញជារាងទូរស័ព្ទ iPhone

ស្រ្តីវ័យ ២៥ឆ្នាំមួយរូបត្រូវបានបញ្ចុះសាកសពជាមួយនឹងថ្មតម្កល់ឈ្មោះនៅមុខផ្នូរមិនធម្មតាមួយ ដែលជាទូរស័ព្ទដៃម៉ាក iPhone មួយគ្រឿង។

នាង Rita Shameeva បានស្លាប់ក្នុងខែមករា ឆ្នាំ២០១៦ ដោយមិនដឹងពីមូលហេតុ ប៉ុន្តែឪពុករបស់នាងលោក Rais Shameev ទើបតែថ្មីៗនេះប៉ុណ្ណោះបានសម្រេចចិត្តដាក់វត្ថុអនុស្សាវរីយ៍ដ៏ចម្លែកមួយនេះ។

ដោយធ្វើពីថ្មបាហ្សាល់ ថ្មតម្កល់ឈ្មោះមួយនេះគឺស្ថិតក្នុងរូបរាងនៃទូរស័ព្ទ iPhone ពណ៌ខ្មៅមួយគ្រឿង ហើយមានរូបភាពនៃអ្នកស្លាប់ដូចជា "Screensaver" មួយ៕


 

adverise with khmeread
tiger
Loading ad ...