adverise with khmeread 1

ពេលយប់​នឹងមាន​ពន្លឺ​រហូត​? រុស្ស៊ី​ត្រៀម​បង្ហោះ​បន្ទះ​ចំណាំងផ្លាត​យក្ស​ដែល​ជះ​ពន្លឺ​ពី​ព្រះអាទិត្យ​មក​ផែនដី​ឱ្យ​ភ្លឺ​ជា​រៀងរហូត​

    ​វត្ថុ​ភ្លឺ​បំផុត​នៅលើ​មេឃ​ដ៏​ងងឹត​គឺ​ផ្កាយ Sirius ដែល​គេ​ស្គាល់​ផងដែរ​ថា "​ផ្កាយ​ឆ្កែ​" ឬ ផ្កាយ Alpha Canis Majoris​។ ប៉ុន្តែ​ផ្កាយ​ភ្លឺ​បំផុត​ប្រហែលជា​លែង​សំដៅលើ​ផ្កាយ​ដែល​បាន​និយាយ​ខាងដើម​នេះហើយ ប្រសិនបើ​គម្រោង​ដ៏​សម្បើម​របស់​រុស្ស៊ី​ចាប់ផ្តើម​តាម​ការគ្រោងទុក​នៅ​ចុងឆ្នាំ​នេះ​។

​    ​ដោយ​ត្រូវបាន​ហៅថា​គម្រោង "Mayak" ឬ "​ភ្លើង​ហ្វា​" ក្រុម​វិស្វករ​រុស្ស៊ី​សង្ឃឹមថានឹង​បាញ់​បង្ហោះ​ផ្កាយរណប​មួយ ដែល​នឹង​ក្លាយជា​វត្ថុ​ភ្លឺ​បំផុត​នៅលើ​មេឃ​របស់​យើង​ក្រៅពី​ពន្លឺព្រះអាទិត្យ ដោយសារតែ​បន្ទះ​ចំណាំងផ្លាត​ខ្នាត​យក្ស​មួយ​។

​    ​ការបាញ់​បង្ហោះ​ផ្កាយរណប​នេះ​គ្រោង​ធ្វើឡើង​នៅ​រដូវក្តៅ​ខាងមុខនេះ និង​ត្រូវគេ​រំពឹងថា​នឹង​ភ្ជាប់​ជាមួយនឹង​យាន​រ៉ុក្កែត Soyuz 2 ជាមួយនឹង​ការជួយ​ពី​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos​។

​    ​ក្រុម​វិស្វករ​មាន​គម្រោង​ដាក់​យានអវកាស​ដឹក​ផ្កាយរណប​នេះ​នៅក្នុង​គន្លង​ស្រប​នឹង​ព្រះអាទិត្យ​ខ្ពស់​ផុត​ផែនដី​ប្រវែង ៦០០ គីឡូម៉ែត្រ​។​

​    ​នេះ​មានន័យថា វា​នឹង​ស្ថិតនៅ​គន្លង​របស់​ពន្លឺព្រះអាទិត្យ​ជានិច្ច ដូច្នេះ​វា​នឹង​បញ្ចេញ​ពន្លឺ​ទៅគ្រប់​កន្លែង​ខុសៗ​គ្នា​នៅលើ​ពិភពលោក​នៅពេលដែល​ផែនដី​វិល​។

​    ​យានអវកាស​ខ្នាតតូច​មួយ​នឹងត្រូវ​ប្រើ​ដើម្បី​បង្ហោះ​បន្ទះ​ចំណាំងផ្លាត​ពន្លឺព្រះអាទិត្យ​រាង​ពីរ៉ាមីត​យក្ស​នេះ​ទៅ​ដង​តារាវិថី​។ បន្ទះ​ចំណាំងផ្លាត​នេះ​មាន​ទំហំ ១៦ ម៉ែត្រការ៉េ និង​ផលិត​ចេញពី​បន្ទះ​សារធាតុ​ប៉ូ​លី​មែរ​ស្តើង​ជាង​សរសៃសក់​មនុស្ស​ដល់​ទៅ ២០ ដង​។

​    ​គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ជំរុញ​ការស្រាវជ្រាវ​ទី​អវកាស​ក្នុងប្រទេស​នេះ និង​ដើម្បី​ធ្វើឱ្យ​វិស័យ​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កាន់តែ​មាន​ភាព​ទាក់ទាញ​ចំពោះ​យុវជន​ក្មេងៗ​របស់​រុស្ស៊ី​៕ 

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់