បុរសម្នាក់ដឹកកាក់ទម្ងន់ជិត១តោន ដើម្បីទិញរថយន្ត BMW, អ្នកលក់រាប់ឡើងស្ពឹកមុខ ១០ ម៉ោង

បុរសម្នាក់កាលពីពេលថ្មីៗនេះបានបង្កឱ្យមានការបញ្ហានៅឯក្រុមហ៊ុនលក់រថយន្តមួយនៅក្នុងទីក្រុង Tongren ប្រទេសចិន បន្ទាប់ពីបានបើកឡានពេញទៅដោយកាក់ប្រាក់ ដើម្បីទិញរថយន្ត BMW តម្លៃ ៤៨ ម៉ឺនយ័ន ( ៧ ម៉ឺនដុល្លារ) ។

បុរសដែលមិនបញ្ចេញឈ្មោះហាក់ដូចជាធ្លាប់ធ្វើការជាអ្នកបើកបរឡានក្រុង ហើយបានប្រមូលកាក់ទាំងនេះក្នុងអំឡុងពេលជាច្រើនឆ្នាំក្នុងការងាររបស់គាត់។ ជំនួសឱ្យការផ្លាស់ប្តូរជាសាច់ប្រាក់ គាត់គ្រាន់តែរក្សាទុកពួកវានៅក្នុងផ្ទះរបស់គាត់ដោយសង្ឃឹមថាថ្ងៃណាមួយនឹងចំណាយកាក់ទាំងនេះនៅលើរថយន្តក្នុងក្តីសុបិនរបស់គាត់។ 

បន្ទាប់ពីបានឃើញរថយន្ត BMW ថ្មីដែលគាត់ពិតជាពេញចិត្ត បុរសម្នាក់នេះបានសម្រេចចិត្តថា ពេលវេលាបានមកដល់ដើម្បីយកប្រាក់កាក់របស់គាត់សម្រាប់ទិញវាហើយ ប៉ុន្តែបន្ទាប់មកគ្រាន់តែដឹងថាគាត់មិនដែលរាប់កាក់នោះទេ។ ដូច្នេះគាត់បានទូរស័ព្ទទៅមិត្តភក្តិមួយចំនួនហើយពួកគេបានចំណាយពេល ៤ ថ្ងៃដើម្បីរាប់ពួកវាមុនពេល ពួកគេដឹកដាក់ឡាន និងបើកឡានទៅកន្លែងលក់រថយន្ត។

ដូចដែលអ្នកអាចស្រមៃ បុគ្គលិកនៅហាងលក់រថយន្ត BMW នៅ Tongren សុទ្ធតែញញឹមនៅពេលពួកគេបានឮថាបុរសនោះចង់ទិញឡានតម្លៃ ៤៨ ម៉ឺនយ័ន ( ៧ ម៉ឺនដុល្លារ) ប៉ុន្តែអ្នកលក់បានផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនយ៉ាងឆាប់រហ័ស បន្ទាប់ពីបានស្តាប់ពីរបៀបដែលគាត់គ្រោងនឹងបង់ថ្លៃសម្រាប់វា។ បន្ទាប់ពីឃើញភ្នំកាក់ដាក់នៅខាងក្រោយឡានដឹកឈើ បុគ្គលិកបានសម្រេចចិត្តថាគ្មានវិធីដែលពួកគេអាចរាប់កាក់ទាំងអស់ក្នុងមួយថ្ងៃបានទេ ដូច្នេះពួកគេបានហៅធនាគាររបស់ពួកគេឱ្យជួយ។

ទោះបីជាមានជំនួយពីនិយោជិតធនាគារចំនួន ១១ នាក់និងម៉ាស៊ីនរាប់កាក់ដែលត្រូវបានបញ្ជូនដោយធនាគារក៏ដោយ ក៏ដំណើរការនៃការរាប់កាក់មានរយៈពេលជាង ១០ ម៉ោងដដែល។ យោងតាមវីដេអូមួយដែលកំពុងល្បីលើអ៊ីនធឺណេត កាក់នោះមានចំនួន ១៥ ម៉ឺនកាក់ទម្ងន់ជាង ៩០០ គីឡូក្រាមឯណោះ៕


 

adverise with khmeread