ប្រទះឃើញសពមនុស្សមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់យូរហើយនៅសល់តែគ្រោងឆ្អឹង

ភ្នំពេញ ៖ សពមនុស្សមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់យូរហើយនៅសល់តែគ្រោងឆ្អឹង មានពាក់នាឡិកានិងមានសម្លៀកបំពាក់ស្រាតចោល ស្ថិតនៅក្នុងភូមិកែវចន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានអ្នកស្រុកប្រទះឃើញបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង​១ និង១០នាទីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ​​។ 

​ប៉ូលិសនិយាយថា​​ ដំបូងបុរសម្នាក់ ជាអ្នកច្រូតស្មៅ ប្រទះឃើញ ទើបបង្កការភ្ញាក់ផ្អើល និងបានទៅប្តឹងសមត្ថកិច្ច ចុះមកកន្លែងកើតហេតុ​។ នៅកន្លែងកើតហេតុសមត្ថកិច្ច
ពិនិត្យឃើញ មានស្បែកជើង សម្លៀកបំពាក់ លីអូ និងមានស្រោមអនាម័យ​។ 

​ចំពោះករណីនេះសមត្ថកិច្ចនៅមិនទាន់ដឹងថា ជនរងគ្រោះរូបនេះស្លាប់តាំងពីពេលណា និងករណីអ្វីនោះទេ​៕

adverise with khmeread
tiger
Loading ad ...