បេក្ខភាពថ្មីបានលេចមុខ ខណៈលោក Roman Abramovich ពិចារណាលក់ក្លឹប Chelsea

បេក្ខភាពថ្មីម្នាក់ដែលចង់គ្រប់គ្រងក្លឹប Chelsea ជំនួសលោក Roman Abramovich បានលេចមុខហើយ។

នៅពេលនេះ លោក Abramovic កាន់ក្លាប់ក្លឹប Chelsea អស់រយៈពេល១៥ឆ្នាំហើយ ហើយគេជឿថា លោកកំពុងពិចារណារកឱកាសលក់ក្លឹបនេះចេញវិញ។

ដោយតាមព័ត៌មានថា លោកទាមទារតម្លៃ៣ពាន់លានផោន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកបានច្រានចោលសំណើ២,៣ពាន់លានផោន។ មានបេក្ខភាពតិចណាស់ដែលអាចមានលទ្ធភាពឆ្លើយតបនឹងតម្លៃដ៏ខ្ពស់នេះ ហើយលោក Jim Ratcliff ជាអ្នកមានជាងគេនៅអង់គ្លេសត្រូវគេជឿថា ចង់ចូលកាន់កាប់បន្តនៅពហុកីឡាដ្ឋាន Stamford Bridge ។

ប៉ុន្តែលេចឈ្មោះបេក្ខភាពថ្មីគឺលោក Paul Allen ជាអ្នកជំនួញជនជាតិអាមេរិក ដែលជាម្ចាស់ក្រុម Portland Trail Blazers និងក្រុមហ៊ុន Seattle Seahawks ។

តាមព័ត៌មានថា អ្នកជំនួញវ័យ៦៥រូបនេះបានជួបពិភាក្សាជាមួយលោក Pini Zahavi ក្នុងខែកញ្ញានេះនៅទីក្រុងញូវយ៉កទាក់ទិនលទ្ធភាពទិញក្លឹបឆេលស៊ីពីលោក Abramovic។

Zahovi ជាមិត្តភក្តិជិតស្និទ្ធរបស់លោក Abramovich មានភារកិច្ចស្វះស្វែងរកលទ្ធភាពលក់ក្លឹបឆេលស៊ី។

Paul Allen គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft ជាមួយមហាសេដ្ឋីលោក Bill Gates ហើយលោកមានភាគហ៊ុនជាមួយក្លឹបកីឡាករនៅស្ថានប័នបាល់បោះ NBA និង NFL និងជាមានភាគហ៊ុនមួយចំណែកធំនៅក្លឹបបាល់ទាត់ Seattle Sounders ក្នុងក្របខណ្ឌ MLS របស់អាមេរិកផងដែរ។

ការជាប់ពាក់ព័ន្ធរបស់លោកជាមួយក្រុមកីឡាករទាំងនេះអាចធ្វើឲ្យក្លាយជាបេក្ខភាពស័ក្តិសមម្នាក់ក្នុងការស្នងតំណែងរបស់លោក Abramovich ដឹកនាំក្លឹបតោខៀវឆេលស៊ី ប្រសិនបើការលក់នេះក្លាយជាផ្លូវការមែននោះ៕

adverise with khmeread