ចុមយក្សកង្កែបអីក៏ច្រើនម៉្លេះ ដល់ទៅ ១០ លានក្បាល, ពូកែចិញ្ចឹមមែន!

វីដេអូមួយគេឃើញអ្នកចិញ្ចឹមសត្វក្នុងទីក្រុង Longyan ភាគខាងត្បូងប្រទេសចិន កំពុងបង្ហាញកង្កែប ១០ លានក្បាលនៅក្នុងអាងស្តុកដ៏ធំមួយ។

កង្កែប គឺត្រូវបានគេចិញ្ចឹមដើម្បីយកវាមកបរិភោគ ព្រោះពពួកកង្កែបត្រូវបានគេស្គាល់ថាជាមុខម្ហូបដ៏ឆ្ងាញ់ និងត្រូវបានចិញ្ចឹមយ៉ាងទូលំទូលាយក្នុងប្រទេសចិន ម៉ាឡេស៊ី ថៃ ក៏ដូចជាខ្មែរផងដែរ។

ហើយវីដេអូនេះត្រូវបានគេថតក្នុងប្រទេសចិន ដោយអ្នកកាន់កាំមេរ៉ា បង្ហាញកង្កែបរាប់លានក្បាលនៅក្នុងអាង និងមានទឹកកំពុងបង្ហូរចូលក្នុងនោះ៕


 

adverise with khmeread