Hacker ជើងខ្លាំងផុតលេខរបស់តៃវ៉ាន់ ប្រកាសផ្សាយផ្ទាល់ថ្ងៃអាទិត្យនេះអំពីសកម្មភាពរបស់ខ្លួនដើម្បីលុបផេករបស់លោក Mark Zuckerberg ចេញពី Facebook

នៅថ្ងៃអាទិត្យស្អែកនេះ លោក Chnag Chi-yoan ជា Hakcer ម្នាក់មកពីតៃវ៉ាន់ បានអះអាងថា គាត់នឹងផ្សាយផ្ទាល់ការប៉ុនប៉ងលួចលុបទំព័ររបស់ស្ថាបនិក Facebook លោក Mark Zuckerberg ចេញពីបណ្តាញសង្គមរបស់គាត់ជាសាធារណៈ។

របាយការណ៍មួយពីវេបសាយ Bloomberg បានរាយការណ៍ថា លោក Chnag គ្រោងនឹងផ្សាយផ្ទាល់នៅម៉ោង ៦ ព្រឹក (ម៉ោងនៅតៃវ៉ាន់) ។ គាត់បានកំណត់កាលវិភាគផ្សាយផ្ទាល់មួយនៅលើហ្វេសប៊ុកផេករបស់គាត់ ដែលអ្នកអាចរកបានតាមរយៈលីងនេះ (https://www.facebook.com/robots.tx/videos/1198079323673283/) ។

លោក Chnag ដែលឆ្នាំនេះមានអាយុ ២៤ឆ្នាំ មានអ្នកគាំទ្រប្រមាណជាង ២,៦ ម៉ឺននាក់នៅលើហ្វេសប៊ុក។ Haker រូបនេះធ្លាប់ត្រូវបានគេប្ដឹងកាលពីពេលកន្លងទៅសម្រាប់ការ Hack វេបសាយជាច្រើនផងដែរ។

ក្នុងអតីតកាល លោក Chnag ក៏បានបង្ហាញខ្លួនលើទូរទស្សន៍មួយចំនួន ហើយប្រតិបត្តិកររថយន្តក្រុងមួយគ្រឿងក៏បានប្តឹងគាត់ពីបទ Hack ប្រព័ន្ធគ្រប់គ្រងដើម្បីចាប់យកសំបុត្រ ដែលមានតម្លៃត្រឹមតែ ៣ សេនប៉ុណ្ណោះ។

ហើយគាត់ក៏ត្រូវបានគេចោទប្រកាន់ថា ធ្លាប់វាយប្រហារលើក្រុមហ៊ុន Apple និងក្រុមហ៊ុន Tesla ផងដែរ ហើយគេនៅចាំតែមើលថាតើរឿងនឹងទៅជាយ៉ាងណា នៅថ្ងៃអាទិត្យស្អែកនេះ។ ដូច្នេះសូមរង់ចាំមើលថា តើ Hacker នោះខ្លាំងដល់កម្រិតណាដែរ?៕

adverise with khmeread

អ្នកនឹងចូលចិត្ត