ជាតិដល់ហើយ! សាច់ជ្រូកបីជាន់រុំការ៉ុតអាំង...អ្នកមិនដែលចូលផ្ទះបាយសោះក៏ចេះធ្វើដែរ

នេះជាអាហារពិសេសសម្រាប់ពិធីជប់លៀងនៅផ្ទះជាលក្ខណៈគ្រួសារ។ វាជាមុខម្ហូបបែបបស្ចិមប្រទេស ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ប៉ុន្តែរបៀបធ្វើវិញគឺសាមញ្ញបំផុត។ 

* គ្រឿងផ្សំ
- ការ៉ុតមូល ១០ ទៅ ១២ មើម
- សាច់ជ្រូកបីជាន់ហាន់ស្តើងៗ ១,៥ គីឡូ
- ទឹកស៊ីរ៉ូ Maple Syrup ឬ ទឹកឃ្មុំ កន្លះពែង
- អំបិល និង ម្រេចបន្តិចបន្តួចដើម្បីបន្ថែមរសជាតិ

* របៀបធ្វើ
- ចិតសំបកការ៉ុតនីមួយៗឱ្យស្អាត រួចរុំសាច់បីជាន់ជុំវិញការ៉ុត ហើយរោយអំបិលនិងម្រេចពីលើ។
- ដាក់ការ៉ុតនោះនៅពីលើចង្អើរអាំង រួចគ្របឱ្យជិតរយៈពេល ២៥ ទៅ ៣០ នាទី (បើអាំងក្នុងម៉ាស៊ីន គឺបើកភ្លើង ២០០ អង្សា) ឬ រហូតដល់សាច់ជ្រូកបីជាន់ក្លាយជាក្រៀមស្រួយល្អ។
- អំឡុងពេល ៥ នាទីចុងក្រោយ ត្រូវយកទឹកស៊ីរ៉ូ Maple Syrup ឬ ទឹកឃ្មុំ លាបជុំវិញការ៉ុត រួចដកចេញពីចង្អើរជាការស្រេច៕ 

លីងវីដេអូចុចទីនេះ (វីដេអូ)

adverise with khmeread

អ្នកនឹងចូលចិត្ត