adverise with khmeread Loyal canine2 600x449

សុនខ​ដ៏​ស្មោះត្រង់​មួយ​នេះ​រង់ចាំ​ម្ចាស់​ពីរ​សប្តាហ៍​នៅ​មាត់ទ្វារ ខណៈ​ម្ចាស់​វា​លែង​ត្រឡប់មកវិញ​ដោយសារ​...

​    ​ឆ្កែ​ប៊ែកហ្សេ​ពូជ​របស់​អាល្លឺម៉ង់​មួយ​នេះ​បានឈ្នះ​ចិត្ត​មនុស្ស​រាប់លាន​អ្នក​ជាមួយនឹង​រូបភាព​ចាក់​ចំ​បេះដូង និង​ភាពស្មោះត្រង់​ដូច​ក្នុង​រឿង Hachiko​។​

​    ​យោងទៅលើ​សាក្សី​ម្នាក់​ដែល​រស់នៅ​ទីក្រុង Houston របស់​អាមេរិក​បាន​ឲ្យ​ដឹងថា សត្វ​សុនខ​មួយ​ក្បាល​នេះ​បាន​រង់ចាំ​ម្ចាស់​វា​រហូតដល់​ទៅ​២​សប្ដាហ៍​នៅខាងមុខ​ផ្លូវចេញចូល​ផ្ទះល្វែង​ម្ចាស់​របស់​វា​ទាំង​ទឹកមុខ​ស្រពោន​និង​អត់ធ្មត់​បំផុត ដោយ​មិនបាន​ដឹងថា​ម្ចាស់​វា​ត្រូវបាន​គេ​សម្លាប់ និង​ខាន​ត្រឡប់​មកជួប​វា​វិញ​រៀងរហូត​នោះឡើយ​។​

​    ​ស្ត្រី​អាយុ ៥៤​ឆ្នាំ ឈ្មោះ Hatem Abuharbid (​ម្ចាស់​សុនខ​) ត្រូវបាន​គេ​សម្លាប់​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ នៅពេល​គាត់​ធ្វើការ​នៅ​ហាង​មួយ​ដែល​ត្រូវបាន​ចោរប្លន់​។ គាត់​ត្រូវបាន​គេ​បាញ់​ត្រូវ​ភ្លៅ​ពីរ​គ្រាប់​ដោយ​ក្រុមចោរប្លន់​ប្រដាប់អាវុធ ហើយ​គ្រាប់កាំភ្លើង​បាន​ទម្លាយ​ស​សៃ​ឈាម​ជើង​របស់គាត់​។ គាត់​បាន​ស្លាប់​ក្រោយពេល​ទៅដល់​មន្ទី​ពេទ្យ​ដោយសារ​ហូរឈាម​ច្រើនពេក​។​

​    ​ទន្ទឹមនឹងនោះ​សុនខ​ដ៏​សែន​កម្សត់​និង​ស្មោះត្រង់​បាន​ត្រឡប់មកផ្ទះ​បាន​រង់ចាំ​លោកស្រី Abuharbid ត្រឡប់មកវិញ ដូចដែល​វា​ធ្វើ​រាល់ដង​នៅពេល​ល្ងាច​។​

​    ​អ្នកជិតខាង​ម្នាក់​រស់នៅ​ទី​នោះបាន​និយាយថា "​ពិតណាស់​វា​មិន​បានដឹង​អ្វី​ទាំងអស់ វា​ក៏​មិនដឹងថា​មានរឿង​អ្វី​កើតឡើង​ដែរ​។ វា​មិន​បានឃើញ​ម្ចាស់​អស់​រយៈពេល​ពីរ​សប្ដាហ៍​មកហើយ​។ វា​បាន​ឈរ​នៅ​មាត់ទ្វារ​ដូច​រាល់ដង និង​មើលទៅ​អស់សង្ឃឹម​ខ្លាំងណាស់​"​។​

​    ​អ្នករស់នៅ​ទីនោះ​មានការ​អាណិត​សុនខ​នោះ​ជា​ពន់ពេក និង​បាន​ឲ្យ​ចំណី​និង​ទឹក​ឲ្យ​វា ប៉ុន្ដែ​វា​នឹងមិន​ទៅជិត​អ្នកណាម្នាក់​នោះទេ​។ វា​មិន​ទៅណា​ក្រៅពី​កន្លែង​ដែល​វា​ធ្លាប់​រង់ចាំ​នោះទេ ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​ទី​នោះបាន​សុំ​អង្វរ​ឱ្យគេ​ជួយ​វា​នៅលើ​បណ្ដាញ​សង្គម​។ ក្រោយមក​អ្នកនាង Maranda Perez អ្នក​ដែល​រស់នៅ​ជិត​នោះ បាន​អាន​នូវ​សារ​អង្វរ​នោះ​និង​បានមក​ដល់ផ្ទះ​ម្ចាស់​សុនខ ហើយ​បាន​ចំណាយពេល​មួយ​ម៉ោង​ដើម្បី​ឲ្យ​ឆ្កែ​ប៊ែកហ្សេ​នេះ​ជឿជាក់​លើ​គាត់​។​

​    ​ក្រោយមក​វា​ឈាន​ជើង​មក​កាំជណ្ដើរ​បី​កាំ មុនពេល​ដែល​នាង​អាចមក​ជិត​វា​ដើម្បី​ដាក់​ខ្សែ​នៅលើ​ករប​ស់វា​។​

​    ​ហើយ​នាង​បាន​និយាយថា "​វា​បានធ្វើឱ្យ​ខ្ញុំ​ក្តុកក្តួល​ចិត្ត​អួលដើមក​ជាខ្លាំង​ដែល​ដឹងថា​ឆ្កែ​កម្សត់​នេះ​បាន​បាត់បង់​ម្ចាស់​របស់​វា ដែលជា​មិត្តសម្លាញ់​របស់​វា​តែ​ម្នាក់​គត់​។ វា​នៅតែមាន​សភាព​រញីរញ័​រ​នៅពេល​ខ្ញុំ​ស្ទាប​វា​"៕

 

adverise with khmeread
ប្រភព៖ abcnews

អ្នកនឹងចូលចិត្ត

មតិយោបល់