ក្រុមហ៊ុនហ្វេសប៊ុកនិយាយថា គណនីរបស់អ្នកប្រើប្រាស់ ៥០ លាននាក់ត្រូវបានវាយប្រហារ

ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា គណនីយ៉ាងហោចណាស់ ៥០ លានគណនីរបស់អ្នកប្រើប្រាស់របស់ខ្លួនត្រូវបានគេវាយប្រហារដោយសារកំហុសប្រព័ន្ធសុវត្ថិភាពខ្លួន។

ក្រុមហ៊ុននេះនិយាយថា អ្នកវាយប្រហារ គឺអាចទម្លាយយកគណនីអ្នកប្រើប្រាស់បានតាមរយៈមុខងារមួយហៅថា "View as" ដើម្បីធ្វើការគ្រប់គ្រងលើគណនីរបស់អ្នកប្រើប្រាស់។

ការរំលោភបំពាននេះត្រូវបានគេរកឃើញកាលពីថ្ងៃព្រហស្បតិ៍ ដោយហ្វេសប៊ុកនិយាយថា មានអ្នកទៅប្ដឹងនៅប៉ុស្ដិ៍ប៉ូលិស។

អ្នកប្រើប្រាស់មានបញ្ហាដោយតម្រូវឱ្យ Log-in រាល់ថ្ងៃ។ យ៉ាងណាមិញ កំហុសនោះត្រូវបានជួសជុលរួចរាល់ហើយ។ នេះបើយោងតាមការផុសរបស់អនុប្រធានគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុនហ្វេសប៊ុកលោក Guy Rosen៕
 

adverise with khmeread