បវរកញ្ញាអ៊ីរ៉ាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់នៅក្នុងទីក្រុងបាដាដ

តារាបង្ហាញម៉ូតអ៊ីរ៉ាក់ និងជាតារាល្បីល្បាញលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយរូប ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណក្នុងទីក្រុងបាដាដ។

នាង Tara Fare ដែលជាអតីតបវរកញ្ញាដ៏លេចធ្លោរបស់កម្មវិធី Beauty Queen មួយរូប ជាមួយនឹងអ្នក Follow ៣លាននាក់លើបណ្តាញសង្គម Instagram  ត្រូវបានសម្លាប់ បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការវាយប្រហារទៅលើនាងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសង្កាត់ Kam Sara។

ក្រសួងមហាផ្ទៃបានប្រកាសថា ខ្លួនបានបើកការស៊ើបអង្កេតទៅលើការស្លាប់របស់តារាម៉ូដែលរូបនេះហើយ។ នេះបើយោងតាមវេសាយ Kurdistan 24។

ការស្លាប់របស់នាងកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការស្លាប់របស់នាង Suad al-ali ជាសកម្មជនការពារសិទ្ធិមនុស្សអ៊ីរ៉ាក់ ដែលគេបាញ់ស្លាប់នៅក្នុងឡានរបស់នាងនៅទីក្រុង Basra ភាគខាងត្បូងប្រទេស៕  


 

adverise with khmeread