adverise with khmeread 31b5de2600000578 3470475 image a 40 1456797224834

តើ​ត្រូវ​ញ៉ាំ​អ្វី​ទើប​អាច​ទប់ស្កាត់​ជំងឺមហារីក​សុដន់​បាន​?

​    ​ជំងឺមហារីក​សុដន់​មិនមែន​កើតឡើង​ភ្លាម​មើល​ដឹង​ភ្លែត​នោះទេ​។ ដុំ​ក​ន្តួ​ល​ដែល​អ្នក​ស្ទាប​ឃើញ​ក្នុង​បន្ទប់ទឹក​នៅ​ព្រឹក​មួយ​អាច​កកើតឡើង​តាំងពី​រាប់​ទសវត្សរ៍​មុន​មកម្ល៉េះ​។

​    ​ជាការ​ពិត ការសិក្សា​ផ្នែក​កោសល្យ​វិ​ច្ច័​យ​ជាច្រើន​បាន​លើកឡើងថា ស្ត្រី​វ័យ​ខ្ទង់ ៤០ ចំនួន ៣៩ ភាគរយ​បាន​លូតលាស់​មហារីក​សុដន់​ក្នុង​រាងកាយ​របស់​ពួកគេ​រួចទៅហើយ ដោយ​ដុំ​មហារីក​នោះ​ទៀតសោត​អាចមាន​ទំហំ​តូច​ពេក​ពិនិត្យ​មិន​ងាយ​ដឹង​នោះឡើយ​។

​    ​ការពិត​គួរឱ្យខ្លាច​នោះ​គឺថា អ្វីដែល​វេជ្ជបណ្ឌិត​ហៅថា "​ការរកឃើញ​មុន​" តាមពិត​ជាការ​រកឃើញ​យឺត​ពេល​ទៅហើយ​។ ហេតុនេះហើយ​បានជា​អ្នក​មិនគួរ​រង់ចាំ​ដល់​ពេលធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺ​មួយ​នេះហើយ ទើប​នាំគ្នា​ទទួលទាន​អាហារ​ដើម្បី​ទប់ស្កាត់​នោះឡើយ​។

​    ​ការទទួល​ទាន​អាហារ​ល្អ​ដល់​សុខ​ភាពមិន​ត្រឹមតែ​ជួយ​បញ្ឈប់​ជំងឺមហារីក​នៅនឹងកន្លែង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ពន្យឺត​ពេល​លូតលាស់​របស់​វា​ដល់​ចំណុច​មួយ ដែល​លែង​អាច​គំរាមកំហែង​ដល់​ជីវិត​របស់​អ្នក​ទៀតផង​។​

​    ​ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​ស្ត្រី​គួរ​ទទួលទាន​ដើម្បី​ទប់ស្កាត់​កុំឱ្យ​កើត​ជំងឺមហារីក​៖
​    ​- ញ៉ាំ​ផ្សិត​យ៉ាងតិច​មួយ​ដុំ​ក្នុង​មួយថ្ងៃ​


​    ​- ញ៉ាំ​អាហារ​ប្រភេទ​សណ្តែកសៀង​រាល់ថ្ងៃ​
​    ​- ផឹក​តែ​បៃតង​ជាប្រចាំ​
​    ​- ញ៉ាំ​គ្រាប់​កប្បាស ២ ស្លាបព្រា​កាហ្វេ​រាល់ថ្ងៃ
​    ​- គេង​បិទ​ភ្លើង​ឱ្យ​ងងឹតសូន្យ​
​    ​- កុំ​ចម្អិន​អាហារ​ដោយ​បើកភ្លើង​ខ្លាំងពេក​
​    ​- ញ៉ាំ​អាហារ​មាន​កាក​សរសៃ​ឱ្យបាន ៦ ក្រាម​ក្នុង​មួយថ្ងៃ​
​    ​- សាក​ញ៉ាំ​ស្ពៃ​ប្រូ​ខូ​លី​គ្រប់​ពេលដែល​អ្នកទទួល​ទាន​សាច់​
​    ​- ញ៉ាំ​បន្លែ​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​
​    ​- ដើរ​យ៉ាងតិច ៣០ នាទី​រាល់ថ្ងៃ​
​    ​- ចៀស​អាហារ​ដែលមាន​ជាតិ​កូ​ឡេ​ស្ទើ​រ៉ុល​ខ្ពស់ ដូចជា​ស៊ុត និង ថ្នាំ​ស្តា​ទីន (Statin)
​    ​- ញ៉ាំ​ប៉ោម​ឱ្យបាន​មួយ​ផ្លែ​រាល់ថ្ងៃ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់