Tottenham ព្រួយបារម្ភ បន្ទាប់ពីរបួសចាស់របស់ Dele Alli រើឡើងវិញ

        កីឡាករ Dele Alli នឹង​ខកខាន​ជំនួប​ជាមួយ​ក្រុម​ Barcelona នៅ​ក្របខណ្ឌ​ CL ។ ខ្សែបម្រើ​រូបនេះមិន​បាន​រួម​ដំណើរ​សម្រាប់ជំនួប​ជាមួយ​ក្រុម Huddersfield ទេ ដោយ​សារ​បញ្ហា​សរសៃពួរ។​

 

        ប៉ុន្តែនៅ​ពេល​នេះ​ Alli ក៏ស្ថិតក្នុងភាពមិន​ច្បាស់​លាស់សម្រាប់​ជំនួប​ជា មួយ​ក្រុម Barcelona នៅ​ថ្ងៃពុធ​សប្តាហ៍​ក្រោយ​ផងដែរ​ ស្របពេល​លោក Gareth Southgate គ្រោង​កោះ​ហៅ​កីឡាករ​រូបនេះ​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់    គ្លេស​នៅ​ថ្ងៃបន្ទាប់។

        Alli ទើបនឹង​សះស្បើយ​ពី​របួស​និង​បង្ហាញមុខ​ជា​ថ្មី​ ប៉ុន្តែ​បន្ទាប់ពី​ចូល​រួម​ការ​ប្រកួត​ឈ្នះ​ក្រុម Watford នៅ​ក្របខណ្ឌពាន Carabao Cup កាលពីពាក់កណ្តាល​សប្តាហ៍​ ហើយ Alli ចាប់ផ្តើម​មាន​បញ្ហា​របួស​ចាស់រើឡើង​វិញ។

        កាលពីចុងសប្តាហ៍​មុន Alli បាន​បង្ហាញមុខ​ក្នុងឋានៈជា​កីឡាករបម្រុង​ អំឡុង​ការ​ប្រកួត​ឈ្នះ​ក្រុម Brighton ។ កីឡាករ​រូបនេះ​ខកខាន​ការ​ប្រកួត​ជា​មួយក្រុម Liverpool និង​ក្រុម Inter Milan ផងដែរ៕

adverise with khmeread