ប្រយ័ត្នទាំងអស់គ្នា! ករណីឆ្លងមេរោគថ្លើមពីកណ្តុរមកមនុស្សកើតឡើងជាលើកទី១លើពិភពលោក

បុរសហុងកុងម្នាក់ ដែលកើតជំងឺរលាកថ្លើមប្រភេទ E របស់សត្វកណ្ដុរ បានក្លាយជាករណីមនុស្សឆ្លងជំងឺនេះទីមួយបង្អស់របស់ពិភពលោក។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យនាំមុខគេរបស់ទីក្រុងនេះ។

សាកលវិទ្យាល័យ  University of Hong Kong និយាយកាលពីថ្ងៃទី ២៨ កញ្ញាថា ពីមុនមកគ្មានភស្ដុតាងណាមួយដែលអាចឱ្យជំងឺមកពីសត្វមកឆ្លងលើមនុស្សកើតនោះទេ ហើយការព្រមាននៃការរកឃើញនេះ គឺមាន "សារៈសំខាន់សម្រាប់សុខភាពសាធារណៈ"។

សាកលវិទ្យាល័យនោះបានបន្ថែមថា "ការសិក្សានេះបានបង្ហាញជាលើកដំបូងនៅលើពិភពលោកថា មេរោគថ្លើម HEV របស់សត្វកណ្តុរអាចឆ្លងទៅមនុស្សរហូតដល់បណ្តាលឱ្យមានការឆ្លងមេរោគផ្សេងទៀតផង"។

ជំងឺរលាកថ្លើមប្រភេទ E របស់សត្វកណ្ដុរ គឺដាច់ឆ្ងាយពីរលាកថ្លើមប្រភេទ E របស់មនុស្សណាស់។ ហើយជំងឺនេះត្រូវបានគេរកឃើញចំពោះបុរសវ័យ ៥៦ ឆ្នាំ ដែលការធ្វើតេស្តមុខងារថ្លើមមិនធម្មតា បន្ទាប់ពីការវះកាត់ប្ដូរថ្លើមរួច។

អ្នកស្រាវជ្រាវនិយាយថា គាត់អាចឆ្លងមេរោគនោះតាមរយៈអាហារ ដែលប៉ះពាល់ដោយសារសត្វកណ្ដុរ៕ link
 

adverise with khmeread