ចំណាររបស់បុរសមានប្រពន្ធ មានតែប្រុសៗដូចគ្នាទេទើបយល់អារម្មណ៍!

សំណើច៖ បងពិតជានឹកអូនណាស់ សូមអូនត្រឡប់មកវិញកុំបីខាន។ ថ្មីៗនេះបងទើបដឹងខ្លួនថា បងមិនអាចរស់នៅ ដោយគ្មានអូនបានឡើយ។ បងសុំអង្វរណាអូន។ ទើបតែថ្មីៗនេះទេបងដឹងខ្លួនខុសថាបងបានបំពានអូនច្រើនដងណាស់ ប៉ុន្តែវាមិនមែនជាហេតុផលដែលអូនត្រូវចាកចោលបងរបៀបនេះទេ។ 

បងកត់សម្គាល់ថា រាល់ពេលដែលបងនៅជាមួយប្រពន្ធបងនិងកូនរបស់បង អូនតែងតែបាត់ខ្លួនលឿនដូចផ្លេកបន្ទោរ។ បងពិតជាមិនយល់...ម៉េចក៏យើងមិនអាចរស់នៅជាមួយគ្នាដោយរីករាយ។ 

សូមអូនព្យាយាមរំលឹកអនុស្សាវរីយ៍ល្អៗដែលយើងធ្លាប់មានជាមួយគ្នា ដូចជាពេលដើរផ្សារ ដើរសួន និងដើរស៊ីតាមភោជនីយដ្ឋាន។ ប្រសិនបើអូនមិនត្រឡប់មកវិញឱ្យឆាប់ទេនោះ បងមិនប្រាដកថាបងនឹងធ្វើអ្វីបន្ទាប់នោះទេ...សូមត្រឡប់មកវិញមក "លុយ" សម្លាញ់ចិត្តបង៕

adverise with khmeread

អ្នកនឹងចូលចិត្ត