53fe3e2c83017

តើ​ត្រូវ​ធ្វើយ៉ាងណា​កុំឱ្យ​ហូរ​ទឹកភ្នែក​ពេល​ហាន់ បកសំបក និង​ចិញ្ច្រាំ​ខ្ទឹមបារាំង​?

​    ​វា​ជា​រឿង​មួយ​កើតឡើង​ទូទៅ​ចំពោះ​ស្ត្រី​មេផ្ទះ​ទាំងឡាយ ជាពិសេស​ចុងភៅ នៅពេល​ហាន់ បកសំបក និង​ចិញ្ច្រាំ​ខ្ទឹមបារាំង គឺ​តែងតែ​ហូរ​ទឹកភ្នែក ដោយ​ចៀស​មិន​រួច​នោះឡើយ​។ ចុងភៅ​ប៉ែក​អឺរ៉ុប​ភាគច្រើន​បានដឹង​រួចទៅហើយ​អំពី​វិធី​ទប់ស្កាត់​បញ្ហា​នេះ ហេតុដូច្នេះ​ហើយ​បានជា​ពួកគេ​តែងមាន​ទំនុកចិត្ត​ពេលធ្វើ​មុខម្ហូប​ទាក់ទង​នឹង​ខ្ទឹមបារាំង​។

​    ​ចង់ដឹងថា អ្វី​ទៅជា​ដំណោះស្រាយ​ទេ​?

​    ​ចម្លើយ​យ៉ាងខ្លី​គឺថា មុនពេល​ហាន់​ខ្ទឹមបារាំង ឬ​បកសំបក និង​ចិញ្ច្រាំ សូម​យក​ខ្ទឹមបារាំង​ទៅ​ត្រាំ​ក្នុង​ទឹកកក​រយៈពេល ៣០ វិនាទី បន្ទាប់មក​លោកអ្នក​នឹង​លែងមាន​បញ្ហា​ហូរ​ទឹកភ្នែក​តទៅទៀត​ជាមិនខាន​។

​    ​លើក​ក្រោយពេល​ចូល​ផ្ទះបាយ​កាន់​ខ្ទឹមបារាំង​មក​ធ្វើ​ម្ហូប សូម​សាកល្បង​វិធី​ងាយៗ​នេះ​ល៎​មើលថា​តើ​មាន​ប្រសិទ្ធភាព​កម្រិតណា​?៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់