adverise with khmeread Boy girl twin wallpaper

របៀប​ជ្រើសរើស​ភេទ​កូន​! គូ​ស្វាមីភរិយា​ដែល​ប្រថា្ន​ចង់បាន​កូនប្រុស​ឬ​កូនស្រី​គួរ​អាន​អត្ថបទ​នេះ​!

    ​លោកឪពុក In Vitro Fertilization ត្រូវបាន​គេ​ស្គាល់​ថា​ជា​វេជ្ជបណ្ឌិត​ឈ្មោះ Shettles​។ លោក​គឺជា​មនុស្ស​ម្នាក់ ដែល​គេ​ហៅថា​ស្តេច "​ជ្រើសរើស​ភេទ​កូន​" ដោយសារ​ការស្រាវជ្រាវ និង​ចំណេះដឹង ដែល​គាត់​មាន​ក្នុងករណីនេះ​។ គាត់​ក៏​ជា​ម្ចាស់​គំនិត​នៅ​ពីក្រោយ​សៀវភៅ​និយាយ​អំពី​ការជ្រើសរើស​ភេទ​កូន​ដែរ ដែល​គេ​ហៅថា សៀវភៅ "How to Choose the Gender of Your Infant"​។

​    ​លោក​បានផ្តល់​ជា​គន្លឹះ​ល្អជា​ច្រើន​អំពី​របៀប​ដែល​គូ​ស្វាមីភរិយា​អាច​ជ្រើសរើស​ភេទ​កូន​ដែល​ពួកគេ​ចង់បាន​។

​    ​យោងតាម​លោក​វេជ្ជបណ្ឌិត Shettles ប្រសិនបើ​ប្តី​ប្រពន្ធ​ចង់បាន​កូនស្រី ពួកគេ​គួរតែ​សម្រាក (​កុំ​រួមភេទ​) ២ ទៅ ៣ ថ្ងៃមុន​និង​ក្រោយ​ពេលដែល​ស្ត្រី​បញ្ចេញ​ពង​អូ​វ៉ុល​។ ពួកគេ​ក៏​គួរតែ​សាកល្បង​ស៊ក​អង្គ​ជាតិ​រាក់ៗ​ពេល​រួម​សង្វាស ដូច្នេះ​មេជី​វិត​នឹងត្រូវ​ធ្វើដំណើរ​រាង​យូរ​ទើប​ទៅ​ជួប​ពង​អូ​វ៉ុល​។

​    ​ប្រសិនបើ​ពួកគេ​ចង់បាន​កូនប្រុស ពួកគេ​គួរ​រង់ចាំ (​កុំ​រួមភេទ​) ៤ ទៅ ៥ ថ្ងៃមុន​និង​ក្រោយ​រយៈពេល​បញ្ចេញ​ពង​អូ​វ៉ុល​។ ក្បាច់​ល្អ​បំផុត​គឺ​ក្បាច់​ឆ្កែ​ពាក់​គ្នា (Doggy Style) ដែល​ជួយ​ឱ្យ​មេជី​វិត​ឆាប់​ធ្វើដំណើរ​ទៅ​ជួប​ពង​អូ​វ៉ុល​។

​    ​វិធី​ពីរ​នេះ​អាចមាន​ប្រសិទ្ធភាព និង​ពុំមាន​ប្រសិទ្ធភាព ប៉ុន្តែ​ដំបូន្មាន​របស់លោក​វេជ្ជ​បណ្ឌិត Shettles មាន​អត្រា​ជោគជ័យ ៧៥%៕

 

adverise with khmeread
ប្រភព៖ ClassifiedTrends

អ្នកនឹងចូលចិត្ត

មតិយោបល់