Alexis Sanchez ផ្ទុះកំហឹងហើយ​ បន្ទាប់ពី​ត្រូវ​ដកចេញពី​ក្រុម​ជម្រើសដំបូង​

អនាគត់របស់​ Alexis Sanchez នៅ​ Man Utd កំពុង​ស្ថិតក្នុង​ភាព​មិន​ច្បាស់​លាស់​ បន្ទាប់ពី​កីឡាករ​សញ្ជាតិ​ឈីលី​រូបនេះ​ផ្ទុះ​កំហឹង​ដោយ​សារតែ​ត្រូវ​បាន​ដកចេញពី​ក្រុម​ជម្រើស​សម្រាប់ជំនួប​ជាមួយ​ក្រុម West Ham ។

កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​មក​ដល់​ពហុកីឡាដ្ឋាន London Stadium ជាមួយ​ក្រុម​យូណាយធីត​កាល​ពី​ព្រឹក​ថ្ងៃសៅរ៍​។ ទោះបីជា​យ៉ាងណា កីឡាករ​រូបនេះ​គ្មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​របស់​លោក Jose Mourinho ទេ។ តាមព័ត៌មានថា Sanchez អន្ទះ​សា​ចង់​ប្រាប់​គ្រប់គ្នា​ក្នុង​ក្រុម​ការងារបង្វឹករបស់យូណាយធីត​ថា ខ្លួន​មិន​សប្បាយចិត្ត​នឹងការ​សម្រេច​ចិត្ត​នេះទេ។

គេឃើញ​ Sanchez ធ្វើ​មុខ​ក្រញូវពេញទាំង​ការ​ប្រកួតកាល​ពី​យប់ថ្ងៃសៅរ៍ ខណៈ​ពេល​ក្រុម​របស់​លោក Mourinho ជួប​រឿង​បរាជ័យ​ជា​ថ្មី។

ការដកចេញនេះគឺជា​ការ​ឆ្លើយ​តប​នឹង​ការចាប់ផ្តើម​មិន​បាន​ល្អនៅក្នុងយុទ្ធ នាការ​នេះ បន្ទាប់ពី​កីឡាករ​រូបនេះ​បង្កើន​ឱកាស​បាន​មួយ​លើក​និង​ខកខានមិន​បាន​រកគ្រាបបាល់​ដោយ​ខ្លួន​ឯងក្នុង​ការ​បង្ហាញមុខ​៥លើក​កន្លងមក។

រឿងនេះ​បាន​ធ្វើ​ឲ្យ​លោក Mourinho កាន់តែ​ឈឺក្បាល​ថែមទៀត​ នៅពេល​លោក​កំពុង​មាន​ជម្លោះ​ស្រាប់ជាមួយ​កីឡាករ​ Paul Pogba ។

លោក Mourinho បាន​ប្រកាសនៅដើម​សប្តាហ៍នេះ​ថា កីឡាករ​បារាំង​រូបនេះនឹង​មិន​ទទួល​បាន​តំណែង​ប្រធាន​ក្រុម​យូណាយធីត​ទេ​ មុន​ពេល​អ្នក​ទាំង​ពីរ​មាន​ជម្លោះពាក្យសម្តីនៅទីលាន​ហ្វឹកហាត់​ចំពោះមុខ​កាម៉េរ៉ារបស់ទូរទស្សន៍ Sky Sports ៕

adverise with khmeread