adverise with khmeread 1

ការស្រាវជ្រាវ​ថ្មី​បង្ហាញថា​វីរុស Zika មាន​ទំនាក់ទំនង​យ៉ាងរឹងមាំ​ជាមួយ​ជំងឺ​គួរឱ្យខ្លាច​មួយទៀត​ហៅថា Guillain-Barre

​    ​ការស្រាវជ្រាវ​ថ្មី​បានផ្តល់​ភស្តុ​ង​តាង​ជា​លើកដំបូង​ថា​វីរុស​ហ្ស៊ី​កា (Zika) អាច​បង្ក​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ​មាន​ភាព​ជ្រួលច្របល់​ធ្ងន់ធ្ងរ ដែល​នេះ​ជា​រោគសញ្ញា​មួយ​ហៅថា Guillain-Barre​។​

​    ​ការសិក្សា​ស្រាវជ្រាវ​នេះ​បាន​អនុវត្ត​ដោយ​ប្រើប្រាស់​សំណាក​គំរូ​ឈាម​ពី​អ្នកជំងឺ​ចំនួន​៤២​នាក់ ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​នៅពេល​មានការ​ផ្ទុះ​ជំងឺ​នេះ​ឡើង​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​នេះ​បាន​និយាយថា អ្នកជំងឺ​ទាំងនេះ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ​កាន់តែ​ធ្ងន់ធ្ងរ នៅ​ប្រហែល​៦​ថ្ងៃ​បន្ទាប់ពី​ឆ្លង​វីរុស​ហ្ស៊ី​កា​។​

​    ​ជំងឺ​ហ្ស៊ី​កា​ត្រូវបាន​ប្រកាស​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពីដើម​ខែកុម្ភៈ​ថា​ជា​បញ្ហា​អាសន្ន​សុខភាព​សាធារណៈ​ដោយ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជា​អន្តរជាតិ​។​

​    ​វីរុស​ដែល​បង្កឡើង​ដោយ​មូស​ខ្លាខាំ​នេះ​បាន​បណ្តាល​ឲ្យ​មានការ​ប្រកាសអាសន្ន​នៅ​ទ្វីបអាមេរិក​កណ្តាល​និង​ខាងត្បូង​ដោយសារតែ​វីរុស​នេះ​បានធ្វើ​ខួរក្បាល​ទារក​មិន​លូតលាស់ និង​ធ្វើឱ្យ​ខួច​ខួរក្បាល​តែម្តង​។​

​    ​ប៉ុន្តែ​ក្រុម​អ្នកជំនាញ​ក៏បាន​ចោទ​ជា​សំនួ​រថា​តើ​ជំងឺ​ហ្ស៊ី​កា​អាចទាក់ទង​ទៅនឹង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​មួយ​ផ្សេងទៀត​ដែរ​ឬ​អត់​។​

​    ​មេរោគ Guillain-Barre នៃ​ជំងឺ​ហ្ស៊ី​កា​នេះ​បានធ្វើឱ្យ​សាច់ដុំ​ចុះខ្សោយ​និង​ពិបាក​ដកដង្ហើម​រហូត​ដល់​ត្រូវការ​សង្គ្រោះ​ជាបន្ទាន់​។​

​    ​ពេល​ឆ្លង​វីរុស​ហ្ស៊ី​ការ ប្រព័ន្ធ​ការពារ​ជំងឺ​ក្នុង​រាងកាយ​ឬ​ប្រព័ន្ធ​ភាពស៊ាំ​នឹង​មិនអាច​ទប់ទល់​ជាប់​ឈ្នះ​មេរោគ Guillain-Barre ដែល​បង្ក​ឲ្យ​ខូច​ប្រព័ន្ធ​សរសៃប្រសាទ​បានឡើយ​។​
 
​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគឈាម​របស់​អ្នកជំងឺ ដែល​បាន​វិវត្តន៍​ទៅជា​ខូច​សរីរាង្គ​ក្នុងអំឡុង​ពេលដែល​ជំងឺ​ហ្ស៊ី​កា​ផ្ទុះឡើង​ដំបូង​នៅ​ប្រទេស​ប្រជុំ​កោះ​បារាំង​ប៉ូ​លី​នេ​ស៊ី (French Polynesia) នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​កាលពី​២​ឆ្នាំ​កន្លងទៅ​។​

​    ​តាមរយៈ​ការស្រាវជ្រាវ​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​ព្យាករណ៍​ថា​នឹងមាន​ករណី​មួយ​នៃ​មេរោគ Guillain-Barre ក្នុងចំណោម​រាល់​មនុស្ស ៤.០០០​នាក់ ដែល​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ហ្ស៊ី​កា​។​

​    ​លោក អាណូដ ហ្វុ​ង​តា​ណែ​ត (Arnaud Fontanet) អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ​បាន​និយាយថា “​អ្នកជំងឺ​ទាំងនេះ​ទំនង​ជាមាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ជាង​អ្វីដែល​យើង​ឃើញ​ពេល​បន្ថែម​មេរោគ Guillain-Barre មកជា​មួយ​។ ប៉ុន្តែ​នៅពេល​ពួកគេ​បាន​ឆ្លងកាត់​ដំណាក់កាល​នៃ​ជំងឺ​នេះ​រួច ស្ថានភាព​ជំងឺ​របស់​ពួកគេ​នឹង​ល្អប្រសើរ​ឡើង​"​។​

​    ​មិនមាន​នរណាម្នាក់​ក្នុងចំណោម​អ្នកជំងឺ​ទាំង​៤២​នាក់​នេះ​បាន​ស្លាប់​នោះទេ ប៉ុ​នែ្ត​អ្នកជំងឺ​មួយចំនួន​នៅ​ត្រូវការ​ឲ្យ​ជួយ​នៅពេល​ពួកគេ​ដើរ​ឱ្យ​ធូរ​សរសៃសសូង​វិញ​នៅ​រយៈពេល​ពីរ​ទៅ​បី​ខែ បន្ទាប់ពី​ពួកគេ​បាន​ធ្លាក់ខ្លួន​ឈឺ​មក​នោះ​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​នេះ​និយាយថា ប្រទេស​ដែលមាន​ជំងឺ​ហ្ស៊ី​កា​គួរ​ត្រៀមខ្លួន​សម្រាប់​ករណី​បន្ថែមទៀត​នៃ​ជំងឺ​នេះ​ដែល​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ​ខូច​ធ្ងន់ធ្ងរ​។​

​    ​លោក យូ​ច វី​ល​សុន (Hugh Willison) សាស្ត្រាចារ្យ​មកពី​សកល​វិទ្យាល័យ Glasgow នៅ​ប្រទេស​ស្កុ​តឡែ​ន​បាន​និយាយថា “​យើង​មិនគួរ​បំភ័យ​ឲ្យ​មនុស្ស​គិតថា​ប្រសិនបើ​ពួកគេ​បាន​ឆ្លង​វីរុស​ហ្ស៊ី​កា​ហើយ​នោះ ពួកគេ​នឹងមាន​មេរោគ​Guillain-Barre ជា​ស្វ័យប្រវត្តិ​នោះទេ​ពីព្រោះ​តាមពិត​នោះ​ហានិភ័យ​នេះ​មាន​កម្រិត​ទាប​ណាស់​"៕

adverise with khmeread
ប្រភព៖ ​ស៊ី​អិន​អិន​

អ្នកនឹងចូលចិត្ត

មតិយោបល់