លោក Jurgen Klopp គាំទ្រ​ Mo Salah ដើម្បី​បញ្ចប់​ការ​រិះគន់

លោក Jurgen Klopp អះអាងថា ខ្សែប្រយុទ្ធ Mo Salah ដែល​ខកខាន​រកគ្រាប់បាល់​នាពេលថ្មីៗនេះ នឹង​ត្រូវធ្វើ​អ្វីមួយ​ដើម្បី​បញ្ចប់​ពាក្យ​រិះគន់​ទាំង​ឡាយ​នៅ​ដំណាច់​រដូវកាលនេះ។

វាគឺជា​ថ្ងៃសយ​មួយ​ទៀត​សម្រាប់ Salah ដែល​បាត់បង់ឱកាស​រកគ្រាប់បាល់​ ដោយ​លេងមិន​សូវ​ស៊ីសង្វាក់ជាមួយ​មិត្ត​រួម​ក្រុម ហើយ​ហាក់ដូចជា​មិន​សប្បាយចិត្ត​នៅពេលខ្លួន​ក្លាយជា​កីឡាករដំបូង​ដែល​ត្រូវ​បាន​ប្តូរ​ចេញ​នៅ​សល់​២៤​នាទី​ចប់ការប្រកួត។

Salah​ រកបាន​៣គ្រាប់​រហូត​មកទល់ពេល​នេះ​ ដែល​ចាប់ផ្តើម​ដោយ​យឺត​យ៉ាវ គឺខុស​ពី​រដូវ​កាល​មុន​នៅពេល​ដែលកីឡាករ​រូបនេះ​រកបាន​៤៤​គ្រាប់​នៅគ្រប់ការ​ប្រកួត​ និងជាកម្លាំង​ជំរុញ​របស់ក្រុម Liverpool ។

លោក Klopp សារភាពថា បើទោះបីជា​ Salah មិន​សប្បាយចិត្ត​ហើយថា គេអាចយល់បាន​តាម​រយៈ​កាយ​វិកា​របស់​កីឡាករ​រូបនេះក៏ដោយ ក៏លោក​សង្ឃឹម​ថា កីឡាករ​រូបនេះ​នឹង​ធ្វើ​បាន​ល្អនាពេល​ខាងមុខ។

លោក Klopp បាន​និយាយថា​”​ប្រាកដណាស់ គាត់មិនសប្បាយចិត្ត។ គាត់​ប្រាកដជា​មិន​សប្បាយចិត្ត។ នោះគឺជា​ស្ថានភាព​ធម្មតា។ ដោយ​សារតែបញ្ហា​នេះ​ ទើប​អ្នក​ត្រូវ​ការ​អ្នក​ចាត់ការ។ យើង​នឹង​ជជែកពីបញ្ហា​នេះ”៕

adverise with khmeread