ប្រើស៊ុតសនិងចេក ជួយកម្ចាត់មុនគ្រប់ប្រភេទលើផ្ទៃមុខ

នេះជាវិធីព្យាបាលមុនលើផ្ទៃមុខដោយប្រើតែរបស់ធម្មជាតិសុទ្ធសាធ ពោលគឺប្រើរូបមន្តគោលតែ២ប៉ុណ្ណោះ គឺស៊ុតសនិងចេក ហើយវាមានប្រសិទ្ធភាពខ្លាំង ដោយសារតែសារធាតុចិញ្ចឹមចាំបាច់ដែលមាននៅក្នុងនោះ។ 

អ្វីដែលអ្នកត្រូវការ៖
- ចេកទុំ (ចេកអ្វីក៏បាន) ១ កំណាត់
- ស៊ុតស (ពងទា) ១ គ្រាប់
- ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
- ស្ករត្នោត ១ ស្លាបព្រាកាហ្វេ
- ម៉ាស៊ីនក្រឡុក

របៀបធ្វើ៖
១. បកសំបកចេកចេញ រួចហាន់ជាកង់តូចៗ។
២. ដាក់ចេកក្រឡុកក្នុងម៉ាស៊ីន។ 
៣. បន្ទាប់មកបន្ថែមស៊ុតស ទឹកឃ្មុំ និងស្ករត្នោត។
៤. បន្តកិនវារហូតទាល់តែខាប់រមួតចូលគ្នាក្លាយជាក្រែម។

ដកវាចេញពីម៉ាស៊ីនក្រឡុក រួចយកមកប៉ាតលើមុខ ទុកចោល ១៥ នាទី សឹមលាងជាមួយទឹកស្អាត។ អនុវត្ត ២ ដងក្នុងមួយសប្តាហ៍ វានឹងជួយសម្អាតជាតិខ្លាញ់ពីផ្ទៃមុខ ធ្វើឱ្យស្បែកមានសំណើមរស់ឡើងវិញ ធ្វើផ្ទៃមុខសបែបធម្មជាតិ និង កម្ចាត់មុនគ្រប់ប្រភេទ៕

adverise with khmeread

អ្នកនឹងចូលចិត្ត