តើនរណាខ្លះកំពុងមានបញ្ហាចង្កៀងរថយន្តពណ៌លឿងស្រអាប់? ថ្ងៃនេះ មានទិកនិកងាយស្រួលបំផុតមួយដើម្បីចែកជូនប្រិយមិត្តអ្នកអាន ដើម្បីលាងសម្អាតចង្កៀងឱ្យភ្លឺដូចទិញថ្មី។
អ្វីដែលលោកអ្នកត្រូវការគឺ៖
- ថ្នាំដុសធ្មេញ
- ក្រណាត់ ឬ ស្រោមដៃក្រណាត់
របៀបសម្អាត៖
- ពាក់ស្រោមដៃ រួចបៀកថ្នាំដុសធ្មេញមួយចំនួននៅលើបាតដៃ។
- បាញ់ទឹកខ្លះឱ្យសើមលើចង្កៀង។
- ចាប់ផ្តើមយកថ្នាំដុសធ្មេញខាត់ពីលើកញ្ចក់បណ្តើរ បាញ់ទឹកឱ្យសើមខ្លះៗបណ្តើរ។
- ដុសខាត់ប្រហែល ២ នាទីលោកអ្នកនឹងឃើញចង្កៀងប្រែទៅជាភ្លឺថ្លាដូចទិញថ្មីយ៉ាងអ៊ីចឹង៕
