ថ្ងៃមុនចែកផ្ទះម្នាក់១ល្វែងៗ ឥឡូវសេដ្ឋីចិត្តបុណ្យ ចែករថយន្ត​ Mercedes Benz GLS SUV តម្លៃខ្ទង់ ៤០ ម៉ឺនដុល្លារឱ្យបុគ្គលិកម្នាក់១គ្រឿងៗថែមទៀត

យើងទាំងអស់គ្នាសុទ្ធតែចង់បានថៅកែបែបនេះ។ យ៉ាងណាមិញ បុគ្គលិកជាច្រើននៅទីក្រុង Surat ប្រទេសឥណ្ឌាគ្មានអ្វីត្រូវវាចានោះទេ ខណៈដែលថៅកែរបស់ពួកគេបានហុចសោរថយន្ត Mercedes Benz GLS SUV ឱ្យម្នាក់មួយៗ ដែលក្នុងមួយគ្រឿងមានតម្លៃ ៤០ ម៉ឺនដុល្លារ។

អ្នកជំនួញឈ្មោះ Savji Dholakia ត្រូវបានផ្សព្វផ្សាយពេញសារព័ត៌មានសម្រាប់កាយវិការដ៏អស្ចារ្យរបស់គាត់ ហើយគាត់គឺជាម្ចាស់ក្រុមហ៊ុន Hari Krishna Exports។ គាត់ក៏ធ្លាប់ល្បីលើសារព័ត៌មានម្ដងរួចមកហើយផងដែរ នៅពេលគាត់ជូនកាដូរថយន្ត ១២៦០ គ្រឿង និងផ្ទះល្វែងចំនួន ៤០០ ខ្នងដល់បុគ្គលិករបស់គាត់។

ហើយលើកនេះ គាត់បានផ្ដល់នូវរថយន្តថ្មីសន្លាងមួយដល់បុគ្គលិក ៣ នាក់របស់គាត់ ដែលធ្វើការឱ្យក្រុមហ៊ុនអស់រយៈពេល ២៥ ឆ្នាំ។

ហើយសោទាំងនោះត្រូវបានប្រគល់ដល់ដៃក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង Surat ធ្វើឡើងដោយអភិបាលរដ្ឋ Madhya Pradesh លោក Gujarat Anandiben Patel ៕

adverise with khmeread

អ្នកនឹងចូលចិត្ត