adverise with khmeread 1cbd1d8800000578 0 image a 14 1456707886320

ឧស្សាហ៍​លើស​សម្ពាធ​ឈាម​? បារម្ភ​ពី​ការ​ដាច់​សរសៃឈាម​ខួរក្បាល​? សូម​សាក​ផឹកទឹក​ផ្លែឈើ​មួយ​នេះ​

​    ​ដំណឹង​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ទឹកក្រូច​ច្របាច់​។ ការ​ទទួលទាន​ផ្លែក្រូច​ត្រូវបាន​ផ្សាភ្ជាប់​នឹង​ការកាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺស្ត្រូក ឬ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។

​    ​គន្លឹះ​សំខាន់​អាច​ស្ថិតនៅក្នុង​សារធាតុ​របស់​ក្រូច​ដែល​គេ​ហៅថា Hesperidin ដែល​ជួយ​បង្កើន​លំហូរ​ឈាមស​ព្វ​រាងកាយ ក្នុងនោះ​រួមទាំង​ខួរក្បាល​ផងដែរ​។

​    ​តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន​ដែល​គេ​ហៅថា Doppler Fluximeter ក្រុម​អ្នកវិទ្យាសាស្ត្រ​អាច​វាស់​លំហូរ​ឈាម​តាមរយៈ​ស្បែ​កដោយ​ប្រើប្រាស់​នូវ​កម្តៅ​ឡាស៊ែរ​។

​    ​ប្រសិនបើ​យើង​យក​មនុស្ស​មក​ពិនិត្យ​តាមរយៈ​ម៉ាស៊ីន​នេះ និង​ឱ្យ​ពួកគេ​ផឹកទឹក​ដែល​ផ្ទុក​សារធាតុ Hesperidin ដែល​រកឃើញ​ក្នុង​ទឹកក្រូច​ច្របាច់ ២ កែវ នោះ​សម្ពាធ​ឈាម​ចាប់ផ្តើម​ថយចុះ ហើយ​លំហូរ​ឈាម​ជារួម​បាន​កើនឡើង​។

​    ​នៅពេល​មនុស្ស​ដែល​ពិសោធន៍​នោះបាន​ផឹកទឹក​ក្រូច​ច្របាច់​ដោយផ្ទាល់​ជំនួស​ឱ្យ​ទឹក​ដែល​ដាក់​សារធាតុ Hesperidin លំហូរ​ឈាម​របស់​ពួកគេ​រឹតតែ​ល្អប្រសើរ​។ និយាយ​មួយបែប​ទៀត ឥទ្ធិពល​កាត់បន្ថយ​ជំងឺស្ត្រូក​របស់​ទឹកក្រូច​មាន​ច្រើន​លើសពី​សារធាតុ Hesperidin ទៅទៀត​។

​    ​ក្នុងការ​ពិសោធន៍​មួយ​ទៅលើ​ស្ត្រី​ពីរ​ក្រុម ដែល​គេ​ពិសោធន៍​ឱ្យនៅ​ក្នុង​បន្ទប់​ត្រជាក់ ស្ត្រី​មួយក្រុម​ដែល​ផឹកទឹក​ក្រូច មាន​ចុងដៃ​និង​ចុងជើង​ពុំ​សូវ​ត្រជាក់​ខ្លាំង​ទេ ប៉ុន្តែ​ក្រុម​ស្ត្រី​មួយទៀត​ដែល​មិន​ផឹកទឹក​ក្រូច មាន​ដៃជើង​ត្រជាក់​ខ្លាំង​ពិបាក​ទ្រាំ​។ នេះ​គឺ​ដោយសារតែ​ក្រុម​ស្ត្រី​ដែល​ផឹកទឹក​ក្រូច​មាន​លំហូរ​ឈាម​រត់​បានល្អ​សព្វ​រាងកាយ រីឯ​ស្ត្រី​មួយក្រុម​ទៀត​ខ្វះ​លំហូរ​ឈាម​ក្នុង​រាងកាយ​ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ចុងដៃចុងជើង​របស់​ពួកគេ​ត្រជាក់​ខ្លាំង​ពិបាក​ទ្រាំ​។

​    ​ចុងក្រោយ ជម្រើស​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់​ជំងឺលើសឈាម ឬ​ជំងឺស្ត្រូក អ្នក​គួរ​ផឹកទឹក​ក្រូច​ច្របាច់​ឱ្យបាន ២ កែវ រៀងរាល់ថ្ងៃ​៕  

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់