មិត្តស្រីរបស់ Cristiano Ronaldo បានបង្ហោះសារគាំទ្រខណ:មានការចោទប្រកាន់ថា កីឡាកររូបនេះបានរំលោភបំពានផ្លូវភេទលើតារាបង្ហាញម៉ូដម្នាក់

          នាង Georgina Rodriguez មិត្តស្រី​របស់​កីឡាករ Cristiano Ronaldo បាន​បង្ហោះ​សារគាំទ្រ​ចំពេល​មាន​ការ​ចោទប្រកាន់​ថា កីឡាករ​រូបនេះ​បានរំលោភបំពានផ្លូវ​ភេទ​លើ​តារាបង្ហាញម៉ូដ​ម្នាក់នៅ​ទីក្រុងឡាសវ៉េសហ្គាស។

          តារាងបង្ហាញម៉ូដ Kathryn Mayorga បាន​ចោទប្រកាន់កីឡាករ​កំពូលរបស់​ក្លឹប Juventus ក្នុង​ការព្យាយាមរួម​ភេទ​ដោយ​គ្មាន​ការ​យល់ព្រម​ពីនាង​នៅ​សណ្ឋា គារ​មួយ​កាលពីឆ្នាំ​២០០៩ នៅពេលនោះ Ronaldo នៅ​ជាមួយ​ក្លឹប Real Madrid ជា​ការអះអាងមួយ​ដែល​ក្រុម​មេធាវី​របស់​ Ronaldo បានបដិសេធ​។

          Mayorga អតីត​តារាបង្ហាញម៉ូដបានជួប​កីឡាករ​បាល់ទាត់វ័យ​៣៣​ឆ្នាំ​រូប​នេះ​នៅ​ក្នុង​បន្ទប់​វីអាយភី​ក្នុង​រង្គសាល Rain ទីដែល​នាង​ធ្វើ​ការងារនៅ​រម្មណីយ ដ្ឋាន Palms Casino Resort ។ Ronaldo ដែល​កាលនោះមាន​វ័យ​២៤​ឆ្នាំ​ស្ថិតក្នុង​ដំណើរកម្សាន្ត​ជាមួយ​បងប្អូន​ថ្លៃ​និង​បងប្អូន​ជីដូន​មួយ។

          Mayorga ដែល​នៅ​ពេល​នេះមាន​វ័យ៣៤​ឆ្នាំ​អះអាងថា ក្រុម​អ្នក​ច្បាប់​របស់​ Ronaldo បាន​ចំណាយ​ប្រាក់​នាង​ ៣៧៥.០០០​ដុល្លារ​​យ៉ាងប្រញាប់ប្រញាល់​ ដើម្បី​បិទមាត់នាង ជា​ការអះអាងដែល​ក្រុម​អ្នក​ច្បាប់​របស់ Ronaldo បាន​ច្រានចោល។

          នៅពេល​នេះ នាង​បាន​ដាក់ពាក្យ​បណ្តឹង​ ដើម្បី​លុបចោល​ដំណោះ​ស្រាយ​កន្លង​មក​ និង​ចាត់​វិធាន​ការ​ច្បាប់​ចំពោះ​អតីត​កីឡាករ​ម៉េនឆេស្ទ័រ​ យូណាយធីត​រូប​នេះ។

          ក្នុង​​វីដេអូមួយ​ដែល​ត្រូវ​បាន​បង្ហោះ​​អនឡាញ​ដោយ​កាសែតអាល្លឺម៉ង់​ Der Spiegel កាល​ពីសប្តាហ៍​មុននោះ មេធាវី Leslie Mark Stovall ​របស់នាង Mayorga ​បាននិយាយថា “​Kathryn រងការរំលោភបំពាន​ផ្លូវ​ភេទ​កាល​ពីខែមិថុនា​ឆ្នាំ​២០០៩​ ដោយ​បុគ្គល​ម្នាក់ឈ្មោះ Cristiano Ronaldo”​។ Mayorga បាន​បញ្ជាក់ក្នុង​ពាក្យ​បណ្តឹងរបស់នាង​ថា មាន​ស្មារតី​មិន​នឹងន​ក្រោយហេតុការណ៍នេះ។

          ហើយនៅពេលនេះនាង Georgina Rodriguez ដែលជា​គូស្នេហ៍​របស់ Ronaldo ទំនងជា​ផ្តល់ការ​គាំទ្រ​តាម​បណ្តាញសង្គម Instagram ដោយ​ប្រកាស​ពី​ក្តី​ស្រឡាញ់​របស់នាង។

          Georgina បាន​សរសេរថា “​បងតែងតែ​ប្រែក្លាយ​ឧបសគ្គដែលកើត​មាន​ចំ ពោះមុខទៅជា​ហេតុផលនិង​កម្លាំង​ជំរុញ​ ដើម្បី​បង្ហាញថា បងជា​មនុស្ស​អស្ចារ្យ បែប​នេះ។ អរគុណដែល​ធ្វើ​ឲ្យ​យើងទាំង​អស់គ្នា​ជក់ចិត្ត​នឹង​ការ​ប្រកួត​កាន់តែ​ខ្លាំង​ឡើង។ អូនស្រឡាញ់បង”៕

adverise with khmeread