លោក Mauricio Pochettino ប្រាប់កីឡាករកុំឲ្យបារម្ភពីរឿងជួបជាមួយ Lionel Messi

        លោក Mauricio Pochettino ចង់​ឲ្យ​កូនក្រុម Spurs ​របស់​លោក​ឈប់​បារម្ភ​រឿង​ជួប​ជាមួយ​កីឡាករ Lionel Messi និងក្រុម​ Barcelona។

        គ្រូបង្វឹក Tottenham រូបនេះ​និយាយថា លោក​គ្មាន​ផែនការ​ពិសេស​ណាមួយ​ ដើម្បី​ទប់ទល់នឹង​ Messi ទេប៉ុន្តែ​ចង់ឲ្យ​ក្រុម​របស់​លោក​ធ្វើ​ឲ្យ​បាន​ល្អបំផុត។

 

        ក្រុម Spurs នឹងទទួល​ភ្ញៀវ​ Barcelona នៅ​ពហុកីឡាដ្ឋាន Wembley នៅ​រាត្រីថ្ងៃពុធនៅក្របខណ្ឌ​ CL ស្របពេលដែល​ក្រុមជើង​ឯក​អេស្ប៉ាញនេះ​មិន​ទាន់​រកបាន​ជ័យ​ជម្នះ​ទេក្នុង​ចំណោម​៣​ប្រកួត​ចុងក្រោយ​ បន្ទាប់ពី​ចាប់ផ្តើម​រដូវកាល​ថ្មី​ដោយ​រក​បាន​ជ័យ​ជម្នះ​៦​ប្រកួត​ជាប់គ្នា​ក្នុងលីក។

        លោក Mauricio បាន​និយាយថា “​វាពិបាក​នឹង​ស្វែង​រកដំណោះ​ស្រាយ​ ដើម្បី​រារាំង​ Messi ណាស់។ ខ្ញុំគិតថា វាមិនអាចទៅរួច​ទេ។ ដូច្នេះយើងត្រូវ​តែ​រីករាយ​នឹង​ការ​ប្រកួត​នេះ​ តាមមើលឲ្យ​ដិតដល់និង​ជួយ​កីឡាករ​ដែលនឹង​ប្រឈម​មុខ​ជា​មួយ​កីឡាករ​ Messi “។

        បើទោះបីជា​ស្ថិតក្នុង​វ័យ៣១​ឆ្នាំក៏ដោយ ក៏​​ Messi នៅតែបន្ត​ធ្វើបាន​ល្អក្នុង​ឋានៈជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​បំផុត​ក្នុងណពិភពលោក៕

adverise with khmeread