គាត់ខឹងហើយ! Maradona ប្រាប់ Messi ឱ្យចូលនិវត្តន៍ពីជម្រើសជាតិអាហ្សង់ទីនម្តងទៀតទៅ កុំឱ្យចង្រៃដល់ក្រុម

វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona បានប្រាប់ទៅ Lionel Messi ថា គាត់គួរតែចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិម្តងទៀត។

អនាគតរបស់ Messi ជាមួយនឹងក្រុមជម្រើសជាតិខ្លួនគឺនៅក្នុងភាពស្រពិចស្រពិល ខណៈដែលតារាឆ្នើមរបស់ក្រុមអ្នកមានបុណ្យ Barcelona រូបនេះបានជ្រើសរើសការសម្រាកលំហែកាយ ក្រោយការធ្លាក់ចេញពីដំណើរប្រជែងពានរង្វាន់ពិភពលោកដ៏គួរឱ្យខកចិត្ត។

អាហ្សង់ទីនមានឧបសគ្គដែលស្ទើរមិនអាចគេចរួចនៅក្នុងវគ្គជម្រុះក្នុងពូលរបស់ពួកគេ មុនត្រូវបានទម្លាក់ដោយបារាំង ខណៈដែល Messi អាចរកគ្រាប់បាល់បានត្រឹមមួយគ្រាប់ប៉ុណ្ណោះនៅក្នុងដំណើរប្រជែងមួយនេះ។

ទម្រង់ដ៏យ៉ាប់យ៉ឺននេះបានបណ្តាលឱ្យតំណែងរបស់គ្រូបង្វឹកលោក Jorge Sampaoli រង្គោះរង្គើរ ខណៈដែល Messi ដែលទទួលបានការរិះគន់យ៉ាងសម្បើម មិនបានចូលរួមនៅក្នុងការប្រកួតមិត្តភាពឡើយទល់នឹងប្រទេសក្វាតេម៉ាឡា និងកូឡុំប៊ី កាលពីកញ្ញា។

ហើយ Maradona បានផ្តល់ដំបូន្មានដល់តារាបាល់ទាត់វ័យ ៣១ឆ្នាំ ដែលធ្លាប់បានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិម្តងពីមុនកាលពីឆ្នាំ២០១៦ ឱ្យធ្វើរឿងមួយនេះម្តងទៀត។

លោក Maradoda បានប្រាប់ទៅកាសែត C Larin កាលពីថ្ងៃអាទិត្យថា "តើអ្វីដែលខ្ញុំនឹងគួរប្រាប់ Messi? កុំត្រឡប់មកវិញទៀត។ ចូលនិវត្តន៍ទៅ"៕

adverise with khmeread