ក្រុមហ៊ុន Google នឹងបង់ប្រាក់ឱ្យក្រុមហ៊ុន Apple ចំនួន ៩ ពាន់លានដុល្លារដើម្បីរក្សា Google Search នៅលើ iPhone

ក្រុមហ៊ុន Google បានក្លាយជាម៉ាស៊ីនស្វែងរកលេខមួយ ដោយសារតែលទ្ធផលស្វែងរកច្បាស់របស់វា ហើយវាគឺជាកត្តាដែលក្រុមហ៊ុននេះត្រូវចំណាយសម្រាប់មុខងារមួយនេះ។​ យោងតាមរបាយការណ៍របស់ Business Insider ក្រុមហ៊ុន Google បានបង់ប្រាក់ដល់ក្រុមហ៊ុន Apple ចំនួន ៩ ពាន់លានដុល្លារក្នុងឆ្នាំនេះសម្រាប់ការដាក់មុខងារម៉ាស៊ីនស្វែងរកលើ iPhone។

យោងតាមការប៉ាន់ប្រមាណដោយ Rod Hall from Goldman Sach បានឱ្យដឹងថា "យើងជឿថាប្រាក់ចំណូលនេះ គឺគិតថ្លៃដោយផ្ដោតទៅលើចំនួនអ្នកស្វែងរកលើម៉ាស៊ីនស្វែងរករបស់ Google ដែលប្រើប្រាស់នៅលើផលិតផល Apple តាមរយៈកម្មវិធី Siri ឬកម្មវិធីរុករក Safari ជាដើម"។

នេះមិនមែនជាអ្វីថ្មីនោះទេ ដោយសារតែអតីតកាលអ្នកវិភាគជាច្រើនបានលាតត្រដាងថា ក្រុមហ៊ុន Google បានចំណាយប្រាក់ច្រើនបំផុតនៅក្នុងប្រព័ន្ធអេកូរបស់ Apple ។ យ៉ាងណាមិញ ចំនួនអ្នកស្វែងរកតាមរយៈទូរស័ព្ទដៃ iPhone បានកើនឡើងខ្ពស់ក្នុងឆ្នាំនេះ។ ហើយគេអាចរំពឹងទុកថា នៅឆ្នាំក្រោយ Google អាចនឹងត្រូវចំណាយប្រាក់រហូតដល់ ១២ ពាន់លានឯណោះសម្រាប់ដាក់មុខងារនេះលើផលិតផល Apple ៕

adverise with khmeread

អ្នកនឹងចូលចិត្ត