ក្រុមហ៊ុន Apple ស្ងាត់ឈឹង ពេលមានការតវ៉ាពីអតិថិជនថា iPhone XS និង XS Max មានបញ្ហាសាកថ្ម

ក្រុមហ៊ុន Apple នៅស្ងាត់ឈឹង ចំពេលមានការតវ៉ាថា iPhone ស៊េរីថ្មីរបស់ខ្លួនគឺ iPhone XS និង XS Max មានបញ្ហាសាកថ្មមិនបានជាប់លាប់ នៅពេលដោតឌុយ។

អ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា ឧបករណ៍របស់ពួកគេសាកថ្មអត់ចូល បើទោះជាទុកចោលមួយសន្ទុះក៏ដោយ។ ហើយខ្លះទៀតបានត្រឹមតែលោតសាកថ្មលើទូរស័ព្ទ តែសាកអត់ចូលដដែល។

អ្នកជំនាញម្នាក់ឈ្មោះ Lewis Hilsenteger បានបង្ហោះវីដេអូបង្ហាញពីបញ្ហានេះ ដោយសង្ស័យថាបញ្ហានោះគឺបណា្ដលមកពី "រន្ធសម្រាប់សាកថ្ម"។

យ៉ាងណាមិញ ក្រុមហ៊ុននេះមិនទាន់បានបញ្ចេញមតិជុំវិញរឿងនេះនៅឡើយទេ។

Lewis បានធ្វើបទបង្ហាញនៅលើគណនីយូធូបរបស់គាត់ឈ្មោះ Unbox Therapy ដែលមានអ្នកគាំទ្ររហូតដល់ទៅ ១២ លាននាក់ឯណោះ។

ក្នុងវីដេអូនោះគាត់បានបង្ហោះកាលពីថ្ងៃសៅរ៍ ដោយគាត់ធ្វើតេស្ដទូរស័ព្ទ iPhone ចំនួ​ន ៩ គ្រឿងដោយសាកជាមួយនឹងឆ្នាំងសាកហ្ស៊ីនរបស់ក្រុមហ៊ុនតែម្ដង។

ខណៈដែលទូរស័ព្ទ iPhone X សាកដោយមិនមានបញ្ហា ទូរស័ព្ទជាច្រើនគ្រឿងគឺ XS និង XS Max សុទ្ធតែមិនអាចសាកភ្លើងចូលបានជាប់លាប់ទាំងអស់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត